មើលវីដេអូស្រៀវជំនួស! តៃកុងឡាននៅចិន ប្រើតែឈើមូលៗពីរដើមធ្វើស្ពានឆ្លងប្រឡាយ និងបើកថយក្រោយយ៉ាងឡូយទៀត (មានវីដេអូ)

//s9.kh1.co/5d/5d9baf2de72e12cf1efb98f6d55979ff14d7295c.jpg
សង្គម

 ១២-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តៃកុងឡាននៅចិន ប្រើតែឈើមូលៗពីរដើមធ្វើស្ពានឆ្លងប្រឡាយ ដោយបើកថយក្រោយយ៉ាងឡូយទៀត។

ចិន៖ មហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងប្រហោងពោះជំនួស ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយ នូវសកម្មភាពរបស់តៃកុងឡានម្នាក់ឈ្មោះ Zhang ដែលហ៊ានប្រថុយបើកឆ្លងប្រឡាយ​ទឹក តាមរយៈស្ពានបណ្ដោះអាសន្នមួយ ដែលផ្គុំឡើងដោយប្រើឈើតែពីរដើមប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានថតកាលពីថ្ងៃអង្គារកន្លងទៅ នៅឯទីក្រុង Kunming ភាគខាងត្បូងខេត្ដយូណាន ប្រទេសចិន និងបានបង្ហោះនៅលើគេហទំព័រ Kuaishou ដោយលោក Lao Kun ដែលបានឃើញហេតុការណ៍នេះ។

ជាក់ស្ដែង ក្នុងវីដេអូឃ្លីបដែលមានរយៈពេលជាង២នាទី បានបង្ហាញឲ្យឃើញថា អ្នកបើកបរបានបើកលើស្ពានបណ្តោះអាសន្ន ដែលធ្វើឡើងពីដើមឈើរាងមូលៗចំនួន២ដើម ជាមួយនឹងការបើកថយក្រោយយឺតៗយ៉ាងស្ទាត់ជំនាញ ប្រកបដោយភាពក្លាហាន បានធ្វើឲ្យគាត់អាចឆ្លងផុតប្រឡាយទៅដល់ផ្នែកម្ខាងទៀតយ៉ាងងាយ ដោយប្រើពេលជាង១នាទី។

ជុំវិញករណីនេះ ​អ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន បានសម្ដែងការអបអរដល់លោក Zhang ចំពោះជំនាញបញ្ជាចង្កូតដ៏អស្ចារ្យរបស់គាត់ និងមិននឹកស្មានដល់ថាគាត់អាចធ្វើបាននោះឡើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពេលរថយន្ដបើកឆ្លងប្រឡាយ
ពេលរថយន្ដបើកឆ្លងប្រឡាយ
ពេលរថយន្ដបើកឆ្លងប្រឡាយ
ពេលរថយន្ដបើកឆ្លងប្រឡាយ
ពេលរថយន្ដបើកឆ្លងប្រឡាយ
ពេលរថយន្ដបើកឆ្លងប្រឡាយ
លោក Zhang
លោក Zhang
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T