ភ័ព្វសំណាង! ស្ត្រី​ម្នាក់នេះ​នៅ​​​មាន​​​ជីវិត បន្ទាប់ពី​គំនរ​​​រថយន្ត​​​​ជាង​ ១០០​​គ្រឿងសង្កត់ពីលើ​​​ (មានវីដេអូ)

//s9.kh1.co/65/6521190137546e183c599093b1d6ff2b5b10e485.jpg
សង្គម

 ១២-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

​Alicia Stone និយាយថា យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ដ៏គួរឱ្យរន្ធត់នេះ

សហរដ្ឋអាមេរិក៖ Alicia Stone និយាយថា យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ដ៏គួរឱ្យរន្ធត់នេះ។ គ្មាននរណាម្នាក់ចាកចេញពីផ្ទះរបស់ពួកគេនៅពេលព្រឹកដើម្បីទៅធ្វើការដោយ​គិតថា​ពួកគេ​​នឹងជួបនូវរឿងអាក្រក់ៗនោះទេ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ដបុក និងសង្កត់លើ
រថយន្ដបុក និងសង្កត់លើ

ហេតុការនេះបានកើតឡើងនៅលើផ្លូវលេខ ៣៥ នៅភាគខាងត្បូងឆៀងខាងជើងនៃទីប្រជុំជន Fort Worth នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ៖ គំនររថយន្តយ៉ាងតិច ១៣៣ គ្រឿងបណ្តាលឱ្យមនុស្សយ៉ាងតិច ៦ នាក់ស្លាប់។ នាងបានបន្ដថា “ខ្ញុំជាន់ហ្វ្រាំងមិនជាប់ បន្ទាប់ពីនោះខ្ញុំបានបុកពីក្រោយប្រហែល ៤ ទៅ ៥ ដងក្លាយជាគំនរ​លើគ្នា។ ដូច្នេះ​ខ្ញុំនៅក្នុងឡានរបស់ខ្ញុំរហូតទាល់តែមិនមានឡានបុកពីក្រោយទៀត។"

រថយន្ដបុក និងសង្កត់លើ
រថយន្ដបុក និងសង្កត់លើ

យោងតាមរូបថតបង្ហាញថា នាងអាចលូនចេញពីបង្អួចខាងក្រោយរបស់នាងហើយបានហៅប្តីរបស់នាងឈ្មោះហៀត​ ដែល​ជាអ្នកគ្រប់គ្រងប្រតិបត្តិការសេវារថយន្តសង្គ្រោះ MedStar ។ Stone បាននិយាយថានាងកំពុងគិតពីអ្វីដែល​នាង​បាន​ឆ្លងកាត់។ អ្វីដែលមនុស្សជាច្រើនបានឆ្លងកាត់នៅក្នុងសោកនាដកម្មដែលមិនអាចនឹកស្មានដល់នេះ។

សូមទស្សនាវីដេអូនៃគ្រោះថ្នាក់ចរាចរណ៍ខាងក្រោម៖

វីដេអូ
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T