ហូឡង់៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឱ្យដឹងថា ប៉ូលិសហូឡង់ប្រុងនឹងបើកការស៊ើបអង្កេត ដោយសង្ស័យថាមានករណីឃាតកម្មនៅតាមដងផ្លូវ ស្របពេលដែលខ្លួនកំពុងជិះល្បាតនាពេលយប់ ស្រាប់តែចុះទៅកន្លែងកើតហេតុនាំគ្នាហួសចិត្តគ្រប់គ្នា ដោយសារជនរងគ្រាះគឺជាមនុស្សទឹកកក មិនមែនមនុស្សពិតឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈប៉ូលិសនៅទីក្រុង Amsterdam កំពុងជិះល្បាតតាមដងផ្លូវក្បែរសួនឧទ្យាន Oosterpark កាលពីយប់ថ្ងៃអង្គារកន្លងទៅ ពួកគេបានក្រឡេកឃើញមនុស្សដេកស្តូកស្តឹងពីចម្ងាយ ហាក់បីដូចជាត្រូវបានឃាតកសម្លាប់អ៊ីចឹងដែរ។ ឃើញដូច្នោះ ប៉ូលិសក៏បានជិះទៅជិតប្រុងនឹងបើកការស៊ើបអង្កេតទៅលើករណីឃាតកម្មនេះទៅហើយ តែមិននឹកស្មានថាជនរងគ្រោះគឺជាមនុស្សទឹកកកសោះ បង្កឱ្យមានការហួសចិត្ត និងអស់សំណើចគ្រប់គ្នា។ យ៉ាងណាមិញ ប៉ូលិសនៅមិនទាន់ដឹងថា នរណាជាអ្នកបង្កើតមនុស្សទឹកកកនេះនៅឡើយទេ។
ដោយឡែក ប្រទេសហូឡង់ក៏ដូចជាភាគច្រើននៃប្រទេសក្នុងទ្វីបអឺរ៉ុបដែរ បាននឹងកំពុងប្រឈមទៅនឹងអាកាសធាតុត្រជាក់ខ្លាំង ធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះក្នុងកម្រិតដ៏ទាបបំផុត និងបាននាំមកនូវព្រិលធ្លាក់យ៉ាងខ្លាំងនៅទូទាំងប្រទេស រហូតដល់អាជ្ញាធរសម្រេចប្រកាសអាសន្ននៅដើមសប្តាហ៍នេះថែមទៀតផង៕