កាលពីពេលថ្មីៗនេះ តារាសិចស៊ី របស់ប្រទេសចិន គឺ ហ្គេនលូលូ បានទទួលទឹកប្រាក់ ១៩៦,០០០យ័ន ឬ ជាង ៣ម៉ឺនដុល្លារ ដែលជាថ្លៃខ្លួន ក្នុងការចូលរួមបើកសម្ពោធ ក្លឹបមួយនៅក្នុងសឹង្ហបុរី។

យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានបន្ដឲ្យដឹងទៀតថា នាងក៏ទទួលបានទឹកប្រាក់បន្ថែមជាង ៣៩,០០០ យ័ន ឬជាង ៦ពាន់ដុល្លារអាមេរិក ពីអ្នកជំនួញជនជាតិចិនម្នាក់ ដើម្បីជាការថើបមាត់នាង។ តាមប្រភពព័ត៌មានបាន បញ្ជាក់ថា បុរសនេះមានឈ្មោះថា អេរិច (Eric Xu) អាយុ ២៥ឆ្នាំ ជាអ្នកជំនួញ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការចំណាយនេះពិតជាមានតម្លៃណាស់ ពីព្រោះតែ ហ្គេនលូលូ ជាតារាម្នាក់ដ៏ល្បី នៅក្នុងប្រទេសចិន ហើយអ្វីដែលមិននឹកស្មានដល់ គឺលោកមិនដែលគិតថា នឹងបានជួបតារានេះនៅខាងក្រៅពិតនោះទេ ដោយសារតែតារាល្បី មិនដែលជួបជាមួយនឹងនរណាម្នាក់ដោយងាយៗនោះទេ។ 

តើប្រិយមិត្ដយល់យ៉ាងណា គ្រាន់តែថើបមាត់តារា ក៏ត្រូវចំណាយប្រាក់ជាង ៦ពាន់ដុល្លារអាមេរិក?





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]