កំពូលអ្នកប្រមាញ់ Pokémon Go ជើងចាស់តៃវ៉ាន់ ផ្អាកលេងហ្គេមនេះ បន្ទាប់ពីគ្រោះរញ្ជួយដីធ្វើឲ្យប៉ះពាល់ដល់ទូរសព្ទរបស់គាត់៧២គ្រឿង

//s9.kh1.co/0b/0b35215af7b18ca67f226b1473ada8cf93f4cad7.jpg
សង្គម

 ១១-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

លោកតាម្នាក់ ដែលល្បីមានទូរសព្ទច្រើនដេញចាប់ Pokémon Go ពេលនេះ បានផ្អាកលេងហ្គេមនេះហើយ។

តៃវ៉ាន់៖ ជឿជាក់ថាប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានស្គាល់រួចមកហើយ នូវលោកតាជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលតែងតែចូលចិត្តប្រើទូរសព្ទជាច្រើនគ្រឿង សម្រាប់លេងហ្គេម Pokémon Go ដែលហ្គេមនេះធ្លាប់ជាហ្គេមមួយដ៏ល្បីល្បាញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Chen San-yuan អាយុ៧១ឆ្នាំ ជាគ្រូបង្ហាត់លេង និងជាអ្នកចូលចិត្ដលេងហ្គេម Pokémon Go ដែរនោះ តែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន តាមរយៈការបង្កើនចំនួនទូរសព្ទសម្រាប់លេងហ្គេមដេញចាប់បិសាចដ៏ពេញនិយមមួយនេះ។

កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ នៅវេលាម៉ោង១:៣៦នាទីរំលងអធ្រាត្រ កម្រិតរញ្ជួយដី៦.១រ៉ិចទ័រ បានកើតឡើងនៅចម្ងាយជាង៨០គឺឡូម៉ែត្រនៃឆ្នេរក្នុងតំបន់ Yilan។ ហើយនៅក្នុងបទសម្ភាស៍មួយ លោកតា Chen បាននិយាយថា ខណៈលោកតាកំពុងដេញចាប់ Pokémon Go ក៏ស្រាប់តែទូរសព្ទទាំងអស់របស់លោកតាចាប់ផ្ដើមញ័រ ហើយមានសំឡេងរោទ៍ខ្លាំងក្នុងពេលតែមួយ ដែលជាការជូនដំណឹងអំពីគ្រោះរញ្ជួយដី ហើយភ្លាមៗនោះដែរ លោកបានចំណាយពេលជិត២៥នាទី ទម្រាំបិទសំឡេងរោទ៍អស់។

លោកតា Chen បន្ថែមថា គាត់ត្រូវបិទសំឡេងរោទ៍រហូតដល់ម៉ោងប្រហែល២:០០នាទីរំលងអធ្រាត្រ ដែលវាបានបង្អាក់គាត់មិនឲ្យដេញចាប់ Pokémon Go បាន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោកតា​ Chen
លោកតា​ Chen
លោកតា​ Chen
លោកតា​ Chen
លោកតា​ Chen
លោកតា​ Chen
លោកតា​ Chen ក្នុងបទសម្ភាស៍
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T