មេធាវីម្នាក់ បង្កការភ្ញាក់ផ្អើលពេញអ៊ីនធឺណេត ក្រោយជួបរឿងហួសចិត្ដមួយ ខណៈពេលគាត់កំពុងវីដេអូខលតាម Zoom (មានវីដេអូ)

//s9.kh1.co/f0/f09ffb7e2d30afcd6fb6510190d1f4876c846077.jpg
សង្គម

 ១១-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ មេធាវីនៅរដ្ឋតិចសាស់ម្នាក់ ឈ្មោះ Rod Ponton ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណេត ជុំវិញឃ្លីបវីដេអូកំឡុងពេលធ្វើសវនាការតុលាការតាមរយៈកម្មវិធី Zoom។

សហរដ្ឋអាមេរិក៖ ថ្មីៗនេះ មេធាវីនៅរដ្ឋតិចសាស់ម្នាក់ ឈ្មោះ Rod Ponton ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណេត ជុំវិញឃ្លីបវីដេអូកំឡុងពេលធ្វើសវនាការតុលាការតាមរយៈកម្មវិធី Zoom រួមគ្នាមួយ ដោយរូបលោកបែរប្រែទៅជាសត្វឆ្មាគួរឲ្យអស់សំណើច ក្រោយចុចចំ Filter ឆ្មា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញរឿងរ៉ាវគួរឲ្យហួសចិត្ដនេះ លោក Ponton បានប្រាប់សារព័ត៌មាន BBC ថា៖

ខ្ញុំមិនដឹងថា Zoom អាចប្រែឲ្យខ្ញុំក្លាយទៅជាសត្វឆ្មានោះទេ ហើយខ្ញុំក៏មិនដឹងថា Filter ឆ្មាក្នុង Zoom ធ្វើឲ្យខ្ញុំល្បីល្បាញនៅលើអ៊ីនធឺណេតដែរ ប៉ុន្ដែវាកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

  លោក Ponton 

លោក Ponton ប្រាប់កម្មវិធីរបស់ BBC នៅថ្ងៃពុធដែរថា៖

ដំបូងៗ វាដំណើរការល្អណាស់ រូបភាពរបស់ខ្ញុំបានលេចឡើងជាធម្មតា រួមទាំងចៅក្រមផងដែរ ប៉ុន្តែនៅពេលចៅក្រមលើកយកករណីមកពិភាក្សា ខ្ញុំក៏បានបាត់ខ្លួនហើយស្រាប់តែលេចចេញឆ្មាមួយក្បាលមកបង្ហាញខ្លួនជំនួសខ្ញុំវិញ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។

  លោក Ponton 

លោកបានបន្ថែមទៀតថា​ លោកកំពុងប្រើប្រាស់កុំព្យូទ័ររបស់លេខារបស់លោក នៅពេល Filter ឆ្មាលេចឡើង ហើយបានជំនួសមុខរបស់លោក ដោយកូនឆ្មាពណ៌សមួយក្បាល ដែលមានភ្នែកធំៗគួរឲ្យខ្លាច។ នៅពេលនោះ ជំនួយការរបស់លោកបានព្យាយាមកែប្រែស្ថានការ ខណៈដែលលោកខំនិយាយប្រាប់អ្នកនៅក្នុងវីដេអូខលរួមគ្នានោះថា «ខ្ញុំកំពុង Live នៅទីនេះ ខ្ញុំមិនមែនជាឆ្មាទេ»។

វីដេអូខាងលើត្រូវបានចៅក្រមឈ្មោះ Roy Ferguson យកទៅចែករំលែកវីដេអូនៅលើបណ្តាញអ៊ីនធឺណេត ហើយនៅក្នុងនោះដែរលោកក៏បានបញ្ជាក់ដល់ប្រជាជនអំពី Filter នោះផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Ponton
លោក Ponton
រូបភាពចេញពីវីដេអូ
រូបភាពចេញពីវីដេអូ
រូបភាពចេញពីវីដេអូ
រូបភាពចេញពីវីដេអូ
វីដេអូជាក់ស្ដែង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T