មិនមែនល្បីតែឈ្មោះទេណា! ជី ដេវីត បញ្ចេញក្បាច់គុណ រ៉េបមួយឃ្លានេះ ញ៉ាប់សាហាវជាងម៉ាសុីនដេរទៀត (មានវីដេអូ)

//s9.kh1.co/75/75937ad79068cd92c2b9d65927f5de6aa5f76b06.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ឃើញរៀមច្បងរ៉េបច្រើនពេក លោក ជី ដេវីត បញ្ចេញស្នៀតពិសេសរបស់ខ្លួនរ៉េប គឺថាល្បឿនលឿនខ្លាំងសាហាវតែម្តង ធ្វើឲ្យហ្វេនៗលាន់មាត់ថា Wow គ្រប់ៗគ្នា។

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុនកំពូលតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅកាត់ថា ជី ដេវីត បានបញ្ចេញស្នៀតពិសេស ដោយរ៉េបយ៉ាងវែងអន្លាយអស់មួយដង្ហើមតែម្តង ធ្វើឲ្យទស្សនិកជនដែលបានទស្សនាហើយកើតសរសើរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើតាមវីដេអូខ្លីនោះ តារាចម្រៀងប្រុសរូបនេះ បានរ៉េបតាមរបៀបគោកគ្មានភ្លេង ដោយក្នុងល្បឿនលឿនខ្លាំងមែនទែនដោយស្ទើរតែស្តាប់ពុំទាន់​ ហើយជាពិសេសនោះគឺការរ៉េបរបស់លោកគ្មានខុសមួយម៉ាត់ សោះឡើយ សូម្បីសរសៃកលោកវិញគឺឃើញឡើងប៉ោងខ្លាំងផងដែរ​ ដែលកម្រនឹងមានតារាចម្រៀងរ៉េបណាមួយអាចធ្វើបានដូចលោកខ្លាំងណាស់។

យ៉ាងណាមិញ ការរ៉េបខ្លីៗនេះ​អាចជាប៉ារូលអាចជាបទថ្មីរបស់ ជី ដេវីត ដែលលោកគ្រាន់តែចង់បង្ហាញ Trailer ជូនហ្វេនប៉ុណ្ណោះ ទោះបីជាយ៉ាងនេះក្តីយើងមិនទាន់ដឹងច្បាស់នៅឡើយ ដោយមានតែរង់ចាំមើលតទៀតតើនេះជាបទថ្មីរបស់លោកឬ យ៉ាងណាវិញ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
សកម្មភាព រ៉េបរបស់ ជី ដេវីត
សកម្មភាព រ៉េបរបស់ ជី ដេវីត
សកម្មភាព រ៉េបរបស់ ជី ដេវីត
សកម្មភាព រ៉េបរបស់ ជី ដេវីត
សកម្មភាព រ៉េបរបស់ ជី ដេវីត
សកម្មភាព រ៉េបរបស់ ជី ដេវីត
វីដេអូ
ងួន ចាន់ដេវីត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T