ថាអត់លោះព្រលឹងមួយម៉ាត់ទៅ បើដើរសុខៗ ឃើញខោឈរធ្មឹងដូច្នេះ (មានវីដេអូ)

//s9.kh1.co/b1/b1758110660324ff4a96820316f8d473f370ce00.jpg
សង្គម

 ១០-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ដល់កហើយបើលេងអញ្ចឹងៗអីនោះ! បុរសម្នាក់យកខោដែលកករឹងមកដាក់បញ្ឈរធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងខ្លាំង។

បរទេស៖ កាលពីថ្មីៗនេះ បុរសឈីកាហ្គោម្នាក់បាន ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោក បានយកខោមួយមកដាក់បញ្ឈរបានជាច្រើនកន្លែងបាន ដោយគ្មានឧបករណ៍អ្វីជួយទាំងអស់សោះ ធ្វើឲ្យអ្នកដំណើរមួយចំនួនលួសព្រលឹងមិនតិចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក  បុរសម្នាក់នេះមានឈ្មោះថា Adam Selzer បានបង្ហោះរូបភាពនេះដោយខ្លួនឯងនៅក្នុងបណ្តាញសង្គម Twitter ដោយបានដាក់តាំងខោដែលកករឹងឆ្កឹងឲ្យឈរដោយឯកឯង នៅចំកន្លែងដែលគាត់បានចតរថយន្តផងដែរ ដើម្បីចំណាំកន្លែងរថយន្តដែលគាត់បានចតកន្លែងកុំឲ្យច្រឡំដោយសារម្តុំនោះពោរពេញដោយទឹកកកព្រិលផងដែរ។ ការពិតទៅប្រជាជនឈីកាហ្គោមានទម្លាប់យកកៅអី មកដាក់ចំណាំកន្លែងដែលពួកគេបានជីកព្រិលចេញដែរ។

បន្ទាប់រឿងរ៉ាវនេះបានផ្ទុះពេញហ្វេសប៊ុកមក ហើយមានមនុស្សជាច្រើនមានចំងល់ធ្វើដូចម្តេចទើបអាចធ្វើឲ្យខោឈរឆ្កឹងបាន ទើបបុរសម្នាក់នេះក៏និយាយបកស្រាយរបៀបដែលធ្វើឲ្យអាចរឹងបានដូច្នេះថា៖

យកខោទៅត្រាំទឹកហើយ ទុកវាខាងក្រៅផ្ទះ២០នាទីចំពោះកន្លែងដែលត្រជាក់ខ្លាំង បន្ទាប់មកវានឹងរឹងហើយ អាចឈរខ្លួនឯងបានហើយ

Adam Selzer

ក្រៅពីនេះ លោក Adam Selzer ក៏មានគម្រោងយកអាវមកធ្វើឲ្យវាឈរបែបនេះវិញម្តង ដែលរឿងនេះលោកមិនធ្លាប់បានធ្វើពីមុនមកឡើយ៕

សូមចូលទស្សនារូបភាពនិង វិដេអូខាងក្រោម៖

ខោ ដែល លោក Adam Selzer ធ្វើឲ្យឈរដោយខ្លួនឯង
ខោ ដែល លោក Adam Selzer ធ្វើឲ្យឈរដោយខ្លួនឯង
ខោដាក់តាំងដើម្បីចំណាំរថយន្ត
ខោដាក់តាំងដើម្បីចំណាំរថយន្ត
រូបភាពការជីកទឹកចេញពីឡាន
រូបភាពការជីកទឹកចេញពីឡាន
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T