នេះគឺជាបញ្ហាដ៏ធំនៅពេលដែល យន្ដហោះជួបជាមួយនឹងពពកដ៏ធំហើយក្រាស់ បានធ្វើឲ្យម្ហូបអាហាររបស់អ្នកដំណើរ ត្រូវបានបំផ្លាញអស់។

យោងតាមប្រភពព័ត៌មាន ឌេលីមេល បានឲ្យដឹងថា អ្នកដំណើរដែលជិះយន្ដហោះ Singapore Airline ជើងហោះហើរ SQ308 ពីប្រទេសសិង្ហបុរី ទៅទីក្រុងឡុង ទទួលរងគ្រោះថ្នាក់ ១១នាក់ និងបុគ្គលិកបំរើការលើយន្ដហោះម្នាក់ទៀត។ ហេតុការកើតឡើងបន្ទាប់ពីពួកគេ ទទួលបានអាហារពេលព្រឹក រៀបនឹងបរិភោគ ស្រាប់តែយន្ដហោះបែរជារញ្ជួយ ក្នុងនោះមានអ្នកដំណើរម្នាក់ បានប្រាប់ថា គាត់បានមើលឃើញ កាហ្វេរបស់គាត់ហោះទៅលើដំបូលយន្ដហោះ ហើយគាត់ក៏បានថតរូបភាពនោះ និងបង្ហោះតាម instagram ផងដែរ។

យន្ដហោះ Singapore Airline នេះបានប្រកាសប្រាប់អ្នកដំណើរក្រោយពេលដែល បំរើសេវាម្ហូបពេលព្រឹក មុនពេលដែលជួបនឹងហេតុការណ៍បានកើតឡើង ហេតុដូចនេះហើយ អ្នកដំណើរបានផ្អាកនូវការបរិភោគ ភ្លាមនោះក្រោយពីពួកគេ ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរួច ហេតុការណ៍នោះក៏បានកើតឡើង ដែលធ្វើឲ្យម្ហូបអាហាររបស់ពួកគេ ត្រូវខ្ចាយខ្ទេចអស់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ និងធ្លាប់បានជួបប្រទះដែរ ឬ ទេ? សូមទស្សនារូបភាពខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]