កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញ Twitter នៅក្នុងប្រទេសជប៉ុន ជាច្រើនអ្នក បានថតរូបផ្ទៃមេឃ នៅពេលដែលមាន បាតុភូតចម្លែកមួយ បានកើតឡើង គឺផ្ទៃមេឃបានប្រែពណ៌ ទៅជាពណ៌ផ្កាឈូក នៅពេលដែលព្រះអាទិត្យ រៀបអស់អស្តង្គត។

រូបថតផ្ទៃមេឃពណ៌ផ្កាឈូកនេះ គឺត្រូវបានថតដោយ អ្នកប្រើប្រាស់បណ្តាញ Twitter ជនជាតិជប៉ុនជាច្រើនអ្នក ហើយបានថតនៅក្នុងតំបន់ Tokai ប្រទេសជប៉ុន នៅពេលដែលព្រះអាទិត្យរៀបអស់អស្តង្គត។

ដូចគ្នានេះដែរ នៅពេលផ្ទៃមេឃប្រែពណ៌ ទៅជាពណ៌ផ្កាឈូកបែបនេះ ធ្វើឲ្យអ្នករស់នៅទីនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានយកម៉ាស៊ីនថត រួមទាំងទូរស័ព្ទដៃ មកថតយកបាតុភូតដ៏ចម្លែកនេះ រួចបង្ហោះទៅលើបណ្តាញ Twitter ដើម្បីឲ្យមនុស្សដទៃទៀតបានឃើញ ដោយសារតែវា កំរនឹងកើតមានណាស់៕

















តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបាតុភូតដ៏ចម្លែកមួយនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]