ភ្នំពេញៈ ទាហានម្នាក់ ក្នុងស្ថានភាពស្រវឹង ជោកឃើញគេចាក់ សោ កម៉ូតូបំរុងចូលផ្ទះ ក៏ស្ទះទៅប្រតាយ ប្រតប់ដណ្តើមម៉ូតូគេ ភ្លាមៗនោះក៏មាន ការអន្តរាគមន៍ ពីអ្នកជិតខាងព្រួតគ្នា វាយឡើងទ្រោមខ្លួន និងបានឃាត់ខ្លួនប្រគល់ទៅឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់។

 ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី ៣ខែមិថុនា ឆ្នាំ២០១៣ស្ថិតនៅមុខផ្ទះជនរង គ្រោះភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ ត្រូវបានគេស្គាល់ឈ្មោះ គង់ សារ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំមានមុខរបរជាទាហានកងពលឆ័ត្រយោង៩១១ រស់នៅក្នុងភូមិតាកេថ្មី សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯជនរងគ្រោះវិញមានឈ្មោះ ប៉ែន ជឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាយោធា មានទៅលំ នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យ ដណ្តើមយក មិនសម្រេចនោះ ម៉ាកហុង ដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BI-6444 ។

នគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះឌុបប្រពន្ធ ដែលចេញពីធ្វើការ មកដល់ ចាក់សោ ក បំរុង ដើរចូលទៅក្នុងផ្ទះ ពេលនោះ ស្រាប់តែជនសង្ស័យ មិនដឹងជាមកអង្គុយ នៅក្បែរនោះតាំង ពីពេលណា ស្ទុះមកប្រតាយប្រតប់ ដណ្តើរម៉ូតូពីជនរងគ្រោះ ទើបធ្វើឲ្យមានការ វាយគ្នាទៅវិញទៅមក ភ្លាមៗនោះអ្នកជិត ខាងបានជួយ អន្តរាគមន៍ ដោយស្វាគមន៍មួយដៃមួយជើង ឡើងទ្រោមខ្លួន រួចឃាត់ខ្លួនប្រគល់ ទៅឲ្យនគរបាល ចាត់ការទៅតាមផ្លូវច្បាប់ ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]