គ្រាន់តែកំលាំងនៃអគ្គិសនី តែបន្តិច គឺអាចធ្វើអោយ មនុស្សយើង មិនអាចស៊ូទ្រាំបានទៅហើយ ចុះទម្រាំតែ កំលាំងអគ្គិសនី រាប់សិបវ៉ុល ដែលយកមកប្រើប្រាស់ ប្រចាំថ្ងៃវិញនោះ ច្បាស់ជាអាចបញ្ឈប់បេះដូង អោយឈប់ដើរ ជាក់ជាមិនខាន។

យ៉ាងណាមិញ លោក Raj Mohan Nair នៅប្រទេសឥណ្ឌា ជាមនុស្សមិនធម្មតាម្នាក់ ក្នុងចំណោមមនុស្សអស្ចារ្យ នៅលើពិភពលោក ព្រោះតែខ្លួនប្រាណរបស់គាត់ មានលក្ខណៈ ចម្លែកជាទីបំផុត ដែលអាចអោយ ចរន្តអគ្គិសនី ឆ្លងកាត់ចូលមក ពេញរាងកាយ ដោយមិនមាន គ្រោះថ្នាក់អ្វីបន្តិចឡើយ។ គាត់ត្រូវបានគេហៅថាជា បុរសអគ្គិសនី ហើយមានមនុស្សជាច្រើន នៅជុំវិញពិភពលោក បានស្គាល់អំពី ភាពអស្ចារ្យរបស់គាត់ផងដែរ។ បើចង់ដឹងកាន់តែច្បាស់ ថាគាត់មានលក្ខណៈពិសេស យ៉ាងណានោះ សូមប្រិយមិត្ត ទស្សនានូវវីឌីអូខាងក្រោម ទាំងអស់គ្នា៖




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]