កាលពីពេលថ្មីៗកន្លងទៅនេះ គេបានប្រទះឃើញ និងចាប់បាន សត្វប្រជៀវយក្សមួយក្បាល ដែលធំជាងគេលើពិភពលោក ហើយស្លាបរបស់វា មានប្រវែងរហូតដល់ទៅ ១.៧ម៉ែត្រឯណោះ នៅពេលដែលវាត្រដាង។

យោងតាមប្រភពព័ត៌មាន Weird Asia News បានឲ្យដឹងថា សត្វប្រជៀវយក្សមួយក្បាលនេះ ជាប្រភេទសត្វប្រជៀវ Golden-Crowned Flying Fox ឬ Golden-Capped Fruit Bat ដែលវាជាប្រភេទសត្វប្រជៀវធំៗ និងកំរមាន។ ដូចគ្នានេះដែរ សត្វប្រជៀវយក្សមួយក្បាលនេះ គឺត្រូវប្រទះឃើញ និងចាប់បាន ដោយអ្នកបរបាញ់សត្វនៅក្នុងព្រៃ ស្ថិតក្នុងប្រទេសហ្វីលីពីន ហើយប្រភេទសត្វប្រជៀវនេះ ក៏កំពុងតែឈានទៅរកការផុតពូជផងដែរ។

គួរបញ្ជាក់ផងដែរថា ឈ្មោះរបស់សត្វប្រជៀវនេះ (Golden-Crowned Flying Fox) បានមកពី រោមនៅលើក្បាលរបស់វា មានពណ៌មាស ផ្ទុយពីខ្លួនរបស់វា ដែលមានពណ៌ខ្មៅ ហើយមុខរបស់វា ស្រដៀងនឹងសត្វកញ្ជ្រោងអីចឹង៕

ប្រភេទសត្វប្រជៀវ Golden-Crowned Flying Fox ឬ Golden-Capped Fruit Bat

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសត្វប្រជៀវយក្សមួយក្បាលនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]