នារីវ័យក្មេងម្នាក់ ដែលមានឈ្មោះថា សៀវ ហាន( Xiao Han) អាយុ ២១ឆ្នាំម្នាក់ ដែលជានិស្សិតរៀននៅ មហាវិទ្យាល័យ ហាណាន ត្រូវបានគេប្រទះឃើញស្លាប់ កាលពីពេលថ្មីៗ ដោយការវិនិច្ឆ័យនៃការ ស្លាប់របស់នាង ធ្វើឲ្យមនុស្សជាច្រើន មានមន្ទិលសង្ស័យ។

ជុំវិញពីបញ្ហាទាំងនេះ បានឲ្យដឹងថា នៅលើសាកសពរបស់នាង មានស្នាមចាក់ ១៣ កាំបិត ជាមួយនឹង ២កាំបិតលើដៃ ៥កាំបិតលើជើង និង៦លើ ក របស់នារីរងគ្រោះ។ ទោះជាយ៉ាងណាបន្ទាប់ពីធ្វើការសើុបអង្កេត ពីប៉ូលីសនៅក្នុងតំបន់ បែរជានិយាយថា នេះជាហេតុការណ៍សម្លាប់ខ្លួនទៅវិញ ដោយអះអាងថានារីរងគ្រោះមាន បញ្ហាខាងផ្លូវចិត្ដ ដែលជំងឺនេះអាចឈានឲ្យនាង ចង់សម្លាប់ខ្លួន។ យ៉ាងណាមិញ សម្រាប់ការបកស្រាយបែបនេះ បានធ្វើឲ្យក្រុមគ្រួសារនៃសព រួមនឹងអ្នកតាមដានព័ត៌មាននេះ នាំគ្នាហួសចិត្ដគ្រប់គ្នា។ 

តើប្រិយមិត្ដយល់យ៉ាងណា បើសិនជានារីម្នាក់ចង់សម្លាប់ខ្លួន ថាតើហេតុអ្វីបានមានស្នាមចាក់កាំបិតទៅវិញ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]