តារា​​រូប​​​ស្រស់ សុផា លីនដា បង្ហោះ​​រូប​​ភាព​​​ពពោះ​កូន​ដំ​បូង ក្រោយ​​​​​ភ្ជាប់​​​​ពាក្យ​មួយ​​​រយៈ​

//s9.kh1.co/ad/adfc4ae82fbca5a406339a189de072899af33f8d.jpg
តារា & កម្សាន្ដ

 ០៩-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ក្រោយ​​​ភ្ជាប់​​​ពាក្យមួយ​​រយៈ ពេលនេះតារា​រូប​ស្រស់ សុផា ​លីនដា ពពោះ​​កូន​ដំបូង

ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង និងតារាម៉ូដែល សុផា លីនដា  មានទំនាក់ទំនងស្នេហា​យល់ចិត្តយល់ថ្លើមគ្នា​ជាមួយ​កម្លោះសង្ហា កាំ ប៊ុណ្ណា រួចមកធ្វើឲ្យតារាស្រីល្បីឈ្មោះរូបនេះ បានសម្រេចចិត្តដឹកដៃគ្នាភ្ជាប់ពាក្យ បន្ទាប់ពីបាន​ស្គាល់​គ្នា​បានប្រមាណជា ៦ ខែតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា សុផា លីនដា និងគូដណ្តឹងបានភ្ជាប់ពាក្យកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដោយ​នៅ​ក្នុង​កម្មវិធី​នោះ​ឃើញមានវត្តមានសិល្បករសិល្បការិនីល្បីៗ ក៏បានអញ្ជើញមកចូលរួមដើម្បីអបអរ​ក្នុង​ថ្ងៃភ្ជាក់ពាក្យតារា​ស្រី​រូបនេះ​ផងដែរ។

តួយ៉ាង បន្ទាប់ពីភ្ជាប់ពាក្យរួចមក សុផា លីនដា និងគូដណ្តឹងតែងតែបង្ហោះរូបបង្ហាញភាពផ្អែមល្ហែមដ៏ស្អិតរមួត​​ជាមួយ​គ្នា​ជាញឹកញាប់នៅលើបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើននាំគ្នា​សរសើរថា អ្នក​ទាំងពីរ​​ពិតជាដៃគូ​យ៉ាង​ស័ក្កិសម​គ្នា​ផង​ដែរ​។

យ៉ាងណាមិញ បន្ទាប់ពីភ្ជាប់​ពាក្យមួយរយៈ ស្រាប់តែមុននេះបន្តិច សុផា លីនដា បានបង្ហោះរូបភាព​ប៉ុន្មាន​​​សន្លឹក​ដោយ​បង្ហាញជាសាធារណៈថា នាងកំពុងពពោះមានទម្ងន់ដែលជា​តំណក់ឈាម​ដំបូងរួមគ្នាជាមួយ​នឹងគូ​ដណ្តឹង ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រមទាំងមានមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរ​ផង​ដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖​

សុផា លីនដា
សុផា លីនដា
សុផា លីនដា
សុផា លីនដា
សុផា លីនដា
សុផា លីនដា
សុផា លីនដា
សុផា លីនដា
សុផា លីនដា និងគូដណ្តឹងក្នុងថ្ងៃភ្ជាប់ពាក្យ
សុផា លីនដា និងគូដណ្តឹងក្នុងថ្ងៃភ្ជាប់ពាក្យ
សុផា លីនដា និងគូដណ្តឹងក្នុងថ្ងៃភ្ជាប់ពាក្យ
សុផា លីនដា និងគូដណ្តឹងក្នុងថ្ងៃភ្ជាប់ពាក្យ
សុផា លីនដា និងគូដណ្តឹង
សុផា លីនដា និងគូដណ្តឹង
សុផា លីនដា និងគូដណ្តឹង
សុផា លីនដា និងគូដណ្តឹង
សុផា លីនដា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T