ភ្នំពេញៈ យុវតីម្នាក់ និង រថយន្ត របស់គេមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ រួមទាំងអ្នកកាសែត ប្រដេញឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច ក្រោយពេលដែល ក្មេងស្រីម្នាក់នេះ បានបើករថយន្ត បុកម៉ូតូស្ត្រីម្នាក់ កាលពីម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចផ្លូវកែង ៣០៧និង៥៩០ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក បណ្តាលឱ្យខ្ទាត ប្រមាណ៤-១០ម៉ែត្រ ហើយរត់គេច ។

យោងតាមលោក ជួន សុជាតិ អ្នករាយការណ៍ព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលបានចូលរួម ដេញតាមឃាត់ រថយន្តបង្កខាងលើ ជាមួយប្រជាពលរដ្ឋ បានឱ្យដឹងថា រថយន្តបង្ក ម៉ាកបាឡែន ពណ៌ស ស្លាកលេខបណ្តោះអាសន្ន ហើយបើកបរ ដោយយុវតីម្នាក់ វ័យប្រមាណ១៦-១៧ឆ្នាំ ក្នុងសម្លៀកបំពាក់ជាសិស្ស បើករត់គេចពីចំណុចកើតហេតុ រហូតដល់ម្តុំរង្វង់មូល ទួលគោកទើបចាប់បាន ។ រហូតមកទល់ពេលនេះ គេពុំទាន់ដឹងពីអត្តសញ្ញាណ យុវតីរូបនោះ នៅឡើយ គ្រាន់តែដឹងថា យុវតីបង្កហេតុ រួមទាំងរថយន្តរបស់នាង ត្រូវបានគេបញ្ជូន ទៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ។

 ដោយឡែក ស្រ្តីរងគ្រោះ ដែលជិះម៉ូតូម៉ាក ស្មាសរេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-1506 ត្រូវបានគេបញ្ជូនភ្លាមៗដែរ ទៅកាន់ មន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ ៕











ដោយៈដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]