រាជធានីភ្នំពេញ៖ តារាសម្ដែងរាងតូចច្រឡឹង ដែលបានឈោងចាប់ភាព ល្បីល្បាញតាំងពីកុមារ នាងលីច័ន្ទ សីហា បានធ្វើឱ្យមជ្ឈដ្ឋានអ្នកនិយមលេងហ្វេសបុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបភាពនៃពិធីរៀបការ របស់ខ្លួនជាមួយបុរសម្នាក់ ដែលជាអ្នកសិល្បៈដូចគ្នានៅក្នុងហ្វេសបុករបស់ខ្លួន។

 រូបភាពទាំងនោះត្រូវបាននាង បង្ហោះនៅថ្ងៃទី៣ មិថុនា ២០១៣ ដោយបានគ្រងសំលៀកបំពាក់កូនក្រមុំពណ៌ស ជាមួយនឹងកូនកំលោះ មានសំលៀកបំពាក់ពណ៌ខ្មៅ អមជាមួយភ្ញៀវកិត្តិយសក្នុងពិធីកាត់ផ្លែឈើ និងរាំបទស្លូ។

 ការបង្ហោះរូបភាពទាំងនេះបានធ្វើឱ្យមជ្ឈដ្ឋាន មួយចំនួនមានមន្ទិលយ៉ាងខ្លាំង បន្ទាប់ពីមុននេះបន្តិចលីច័ន្ទ សីហា ធ្លាប់បានអះអាងថា នាងមានគម្រោងចេញទៅសម្ដែង នៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ  ចំណែកបញ្ហាស្នេហាគឺនាងមិនទាន់គិតគូនៅឡើយទេ បន្ទាប់ពីជួបស្នេហាមិនសមបំណងម្ដងរួចមក៕



ប៉ុន បាន

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]