ភ្នំពេញ៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅទូទាំងប្រទេស ០៣លើក (យប់ ០២លើក), បណ្តាលឲ្យមនុស្ស របួសធ្ងន់ ០២នាក់ (ស្រី ម្នាក់) និងរបួសស្រាល ០២នាក់ (ប្រុស)។

គេហទំព័ររបស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៣លើក បានបង្កឲ្យ ខូចខាតយានយន្តសរុប ០៤គ្រឿង ក្នុងនោះម៉ូតូ ០៤គ្រឿង និងថ្មើរជើង ម្នាក់ ។

ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ បណ្តាលមកពីលើសល្បឿន ០១លើក, មិនគោរពសិទ្ធិ ០១លើក, ស្រវឹង ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៣នាក់ (យប់ ម្នាក់)។

ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣នេះ មានចំនួន ២១២ គ្រឿង គឺ រថយន្តទេសចរណ៍ ១៨គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៦១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ៣៤គ្រឿង និង រថយន្តដឹកអ្នកទំនិញធុនធំ ៩៩គ្រឿង ។

រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅ អធិការដ្ឋាននគរបាល ស្រុក-ខណ្ឌ៨៨គ្រឿង , នៅស្នង ការដ្ឋាននគរបាល រាជធានី/ខេត្ត ៦៥គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ ធ្នាប់ ៥៩គ្រឿង ៕

ដោយ៖ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]