ឆ្នាំ២០២១ហើយ! អាយុកាន់តែច្រើន តែតារាស្រីទាំងនេះ រឹតតែលេងខ្លួនឆើតឆាយជាងមុន

//s9.kh1.co/bc/bcf9ad43d14b347b0668e835de403a1742f0bee9.jpg
តារា & កម្សាន្ដ

 ០៩-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បើទោះបី បច្ចុប្បន្ន សិល្បៈការិនីខ្មែរយើងមានអាយុកាន់តែច្រើន តែតារាស្រីទាំងនេះ នៅតែអាចថែរក្សាសម្រស់ឲ្យនៅស្រស់ស្អាតបានដដែល។

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញសិល្បៈការិនីខ្មែរជាច្រើន កាន់តែមានភាពច្នៃប្រឌិតទៅលើឈុតសម្លៀកបំពាក់ ការរៀបចំខ្លួនពេលសម្ដែង និងសម្រាប់ចូលរួមកម្មវិធីផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត គ្រប់ពេលដែលតារាស្រីទាំងនេះ តុបតែងខ្លួនម្ដងៗ មើលទៅពិតជាមានសម្រស់ស្រស់ស្អាត លេចធ្លោគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើទោះបីតារាស្រីខ្មែរជាច្រើន កាន់តែមានអាយុច្រើនជាមុន តែពួកគេរឹតតែមានភាពជឿងជាក់ទៅលើរូបសម្ផស្សរបស់ខ្លួន និង​មានគំនិតក្នុងការរៀបចំខ្លួន ធ្វើយ៉ាងណាដើម្បីឲ្យមានភាពទាក់ទាញពីក្រសែភ្នែកទស្សនិកជន និងហ្វេនៗផងដែរ។ លើសពីនេះទៅទៀត គេក៏ឃើញតារាស្រីមួយចំនួនបានរៀបការមានគ្រួសារ​និងមានកូន តែនៅតែអាចថែរក្សាសម្រស់ឲ្យនៅក្មេងជាវ័យបានមិនចាញ់ពេលមុនៗប៉ុន្មានឡើយ។ 

តួយ៉ាង ក្រៅពីមានរូបសម្រស់ស្អាតហើយ តារាស្រីជាច្រើន បានផ្លាស់ប្ដូរស្ទាយ៍តុបតែងខ្លួន ឲ្យកាន់តែប្លែកជាងមុនហើយតារាស្រីដែលមានវ័យកាន់ជ្រេ តែមានការរៀបចំខ្លួនស្អាតឆើតឆាយ គួរជាទីចាប់អារម្មណ៍ខ្លាំនោះមានដូចជា៖ 

ទី១៖ អ្នកនាង ឱក សុគន្ធកញ្ញា 

បើទោះបីបច្ចុប្បន្ន កំពូលតារាចម្រៀងស្រីរូបនេះ បានរៀបការមានកូនប្រុសម្នាក់រួចក៏ពិតមែន តែតារារូបនេះ នៅតែមានរូបឆោមស្រស់ស្អាតមិនចាញ់ពេលមុននោះទេ។ បើងាកទៅមើលការលេងខ្លួនវិញ កាន់តែមានភាពលេចធ្លោ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរពីនាងគ្រប់ៗគ្នាតែម្ដង។ 

  អ្នកនាង ឱក សុគន្ធកញ្ញា 
  អ្នកនាង ឱក សុគន្ធកញ្ញា 
  អ្នកនាង ឱក សុគន្ធកញ្ញា 
  អ្នកនាង ឱក សុគន្ធកញ្ញា 
  អ្នកនាង ឱក សុគន្ធកញ្ញា 
  អ្នកនាង ឱក សុគន្ធកញ្ញា 

ទី២៖ អ្នកនាង សុគន្ធ និសា 

ពិតណាស់ បច្ចុប្បន្ន កំពូលតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់អ្នកនាង សុគន្ធ និសា បានសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារ កាលពីឆ្នាំ ២០១៧ផងដែរ។ យ៉ាងណាមិញ បើងាកទៅមើលរូបសម្រស់តារាស្រីរូបនេះវិញ ទោះមានអាយុកាន់តែច្រើន តែនាងនៅតែស្រស់ស្អាតមិនចាញ់ក្មេងជំនាន់ក្រោយឡើយ ជាពិសេស ពេលតារារូបនេះ តុបតែងខ្លួនម្ដងៗ ពិតជាស្រស់សោភាខ្លាំង។ 

   អ្នកនាង សុគន្ធ និសា 
   អ្នកនាង សុគន្ធ និសា 
   អ្នកនាង សុគន្ធ និសា 
   អ្នកនាង សុគន្ធ និសា 
   អ្នកនាង សុគន្ធ និសា 
   អ្នកនាង សុគន្ធ និសា 

ទី៣៖ អ្នកនាង គង់ ចាន់ស្រីមុំ 

ចំពោះតារាស្រីរាងតូចច្រឡឹងកូនមួយ អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនជាច្រើនបានដឹងយ៉ាងច្បាស់ថា នាងជាតារាស្រីមួយរូបនិយមថតរូប ស្លៀកពាក់ក្នុងឈុតសម្លៀកបំពាក់ស៊ីវិល័យ ជាមួយស្ទាយ៍ប្លែកភ្នែកជានិច្ច។ ជាពិសេស គ្រប់ពេលដែលតារារូបនេះ លេងខ្លួនម្ដងៗ មើលទៅពិតជាលេចធ្លោ ទាន់សម័យខ្លាំងតែម្ដង។ 

  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ

ទី៤៖​ កញ្ញា មាស សុខសោភា 

បើក្រឡេកមកមើល កំពូលតារាចម្រៀងស្រីកញ្ញា មាស សុខសោភា វិញ ក្រោយឈានចូលឆ្នាំថ្មី២០២១ភ្លាម គេសង្កេតឃើញតារារូបនេះ រឹតតែហ៊ានលេងខ្លួនជាមួយស្ទាយ៍ស៊ិចស៊ី ស៊ីវិល័យជាងមុន មិនតែប៉ុណ្ណោះ រាល់រូបភាពថ្មីៗរបស់នាង មើលទៅមានភាពទាក់ទាញខ្លាំងផងដែរ។ 

ប្រភពរូបភាព៖ Sean Sithe Kun

  កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 
  កញ្ញា មាស សុខសោភា 

ទី៥៖ កញ្ញា មាន សូនីតា 

មួយរយៈចុងក្រោយមកនេះ កញ្ញា មាន សូនីតា តែងតែថតរូបជាមួយឈុតសម្លៀកបំបាក់ស៊ិចស៊ី បញ្ចេញរូបរាង និងដងខ្លួនយ៉ាងទាក់ទាញ ហើយគ្រប់រូបភាពរបស់នាង តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម និងហ្វេនៗផងដែរ។ បើងាកទៅមើលរូបសម្រស់វិញ ឃើញថានាងពិតជាស្រស់ស្អាត មានមន្តស្នេហ៍ខ្លាំង បើទោះបីពេលនេះ នាងឈានដល់វ័យក្បែរ ៣១ឆ្នាំ។ 

ប្រភពរូបភាព៖ Sean Sithe Kun

  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា

ទី៦៖ កញ្ញា ដួង ម៉ានិច

បើងាកមកមើល តារាសម្ដែងស្រីឆ្នើមកញ្ញា ដួង ម៉ានិច ក៏មិនខុសពីតារាស្រីខាងលើប៉ុន្មានដែរ បើទោះបី នាងថតត្រូវពន្លឺថ្ងៃច្រើនយ៉ាងណាក្ដី ក៏តារារូបនេះ នៅតែអាចថែរក្សារូបសម្ផស្សឲ្យនៅស្រស់ស្អាតក្មេងជាងវ័យបានដដែល។ ចំពោះការរៀបចំខ្លួនវិញ នាងកាន់តែលេងខ្លួនទាន់សម័យ ឆើតឆាយខ្លាំង ម្យ៉ាងមួយរយៈចុងក្រោយនេះ នាងកាន់តែហ៊ានស្លៀកឈុតស៊ិចស៊ីបញ្ចេញរូបរាងទៀតផង។ 

  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
  កញ្ញា ដួង ម៉ានិច
មាន សូនីតាមាស សុខសោភាសុគន្ធ និសាឱក សុគន្ធកញ្ញាដួង ម៉ានិចគង់ ចាន់ស្រីមុំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T