រូបចាក់ដោតមួយនេះ បង្ហាញថាទោះមានងារជាជំទាវ នៅ សូនីតា រឹតយល់ចិត្តស្រលាញ់ថ្នាក់ថ្នមស្វាមីមិនឲ្យទាស់ចិត្ត

//s9.kh1.co/f6/f6dae917d52c9a8ca0b3e87abaeb74dd070ee43b.jpg
តារា & កម្សាន្ដ

 ០៩-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកណាមិនច្រណែន! នៅ សូនីតា តែងបង្កើតភាពផ្អែមល្ហែមក្នុងគ្រួសារ ឲ្យហ្វេនឃើញហើយរមួលពោះ។

ភ្នំពេញ៖ ទោះបី សព្វថ្ងៃ នៅ សូនីតា ដែលប្រិយមិត្តរាល់គ្នា​ស្គាល់តាមរយៈការសម្ដែងខ្សែភាពយន្ត ក៏ដូចជាពិធីការិនីដ៏ឆ្នើមក្នុងកម្មវិធីធំៗជាច្រើន មិនសូវលេចមុខក្នុងសិល្បៈច្រើនដូចមុនក្ដី ប៉ុ​ន្តែរូបនាង នៅតែជាទីចាប់អារម្មណ៍ពីសំណាក់ហ្វេនៗដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះគឺ តារាស្រីរូបនេះ តែងបង្ហាញពីជីវិតគ្រួសារតូចមួយ មើលទៅសាមញ្ញៗ ប៉ុន្តែពោរពេញដោយសុភមង្គលយ៉ាងខ្លាំង ដោយរូបនាង តែងបង្ហោះរូបភាព និងវីដេអូសកម្មភាពនានាជាច្រើន។ លើសពីនេះ អ្វីដែលធ្វើឲ្យមហាជនកោតសរសើរដល់ នៅ សូនីតា គឺទោះបីសព្វថ្ងៃ មានងារជាជំទាវទៅហើយ ក៏នៅតែរក្សាអត្តចរិតរួសរាយ មិនឆ្មើងឆ្មៃ ជាពិសេស គោរពស្រលាញ់ថ្នាក់ថ្នមស្វាមីមិនឲ្យទាស់ចិត្ត។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អំពីសកម្មភាពដែលរូបនាង បានបង្កភាពភ្ញាក់ផ្អើលដល់ស្វាមីជាទីស្រលាញ់ក្នុងថ្ងៃខួបកំណើត លោក  ទិត្យ ថាវរិទ្ធ ដោយបានរៀបចំប៉េងប៉ោងជាច្រើនក្នុងបន្ទប់ និងមានការដាក់អក្សរ Happy Birthday Husband ទៀតផង មើលទៅជាសកម្មភាពធម្មតាៗ ប៉ុន្តែរ៉ូមែនទិកខ្លាំង។

ក្នុងនោះដែរ តាមរយៈរូបភាពមួយសន្លឹក នៅ សូនីតា បានបង្ហាញការមើលថែចំពោះស្វាមី យ៉ាងដិតដល់ ដោយការលាងជើងជូនម្ចាស់បេះដូង សម្លឹងមើលក្នុងកែវភ្នែកគោរព ហើយពោរពេញដោយក្ដីស្រលាញ់ធំធេងខ្លាំងណាស់។ ក្រោយឃើញរូបភាពទាំងនោះហើយ ដែលបណ្ដាលឲ្យហ្វេនៗមិនសរសើរមិនបានចំពោះ នៅ សូនីតា និងស្វាមី រហូតមានអ្នកខ្លះដាក់ងារជា គូស្វាមីគំរូ ថែមទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម​៖ 

នៅ សូនីតា និងស្វាមី 
នៅ សូនីតា និងស្វាមី 
គ្រួសាររបស់ នៅ សូនីតា
គ្រួសាររបស់ នៅ សូនីតា
គ្រួសាររបស់ នៅ សូនីតា
គ្រួសាររបស់ នៅ សូនីតា
គ្រួសាររបស់ នៅ សូនីតា
គ្រួសាររបស់ នៅ សូនីតា
ទិដ្ឋភាពក្នុងបន្ទប់ នៅ សូនីតា Surprise ស្វាមី
ទិដ្ឋភាពក្នុងបន្ទប់ នៅ សូនីតា Surprise ស្វាមី
ទិដ្ឋភាពក្នុងបន្ទប់ នៅ សូនីតា Surprise ស្វាមី
ទិដ្ឋភាពក្នុងបន្ទប់ នៅ សូនីតា Surprise ស្វាមី
រូបភាពចាក់ដោត នៅ សូនីតា លាងជើងជូនស្វាមី
រូបភាពចាក់ដោត នៅ សូនីតា លាងជើងជូនស្វាមី
នៅ សូនីតា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T