ទារកដ៏គួរឲ្យអាណិតម្នាក់ អាយុទើបតែ៦សប្ដាហ៍ប៉ុណ្ណោះ ត្រូវបានស្លាប់ដោយសារតែជំងឺ បន្ទាប់ពីគ្រូពេទ្យចំនួន ៣នាក់ មិនស្គាល់ពីប្រភេទជំងឺរបស់ទារក។

អស់រយៈពេល៩ថ្ងៃ ទារក James Payne ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ តែត្រូវបានមន្ទីរពេទ្យបញ្ជូនមកផ្ទះវិញ ជារៀងរហូត។ យោងតាមប្រភព័ត៌មានបានឲ្យដឹងថា ម្ដាយរបស់ទារក មានឈ្មោះថា Mandy អាយុ៣៣ឆ្នាំ នៅពេលដែលគាត់ បានយក James ទៅជួបគ្រូពេទ្យលើកទី៤ គាត់មានអារម្មណ៍ថា កូនរបស់គាត់មិនអាចនឹងរស់បានទៀតនោះទេ ព្រោះមុខរបស់គេឡើងស្លេក ហើយឈាមចេញតាមច្រមុះ មិនយូរប៉ុន្មាន James ក៏បានបាត់បង់ជីវិត នៅលើដៃរបស់អ្នកស្រី Mandy។ គាត់ស្រែកយំយ៉ាងខ្លាំង ហើយគាត់បាននិយាយថា ហេតុអ្វីបានជារឿងមួយនេះកើតឡើងមកលើគាត់។

គ្រូពេទ្យទាំងបីនាក់ ដែលគាត់យក James ទៅឲ្យពិនិត្យគ្មាននរណាម្នាក់ ពិនិត្យដឹងថា James មានបញ្ហាខាងផ្លូវដង្ហើមនោះទេ រហូតមកជួបគ្រូពេទ្យចុងក្រោយទើបដឹងពី លក្ខណៈជំងឺរបស់ James តែវាហួសពេលបាត់ទៅហើយ។

អ្នកស្រី Mandy និងប្ដីរបស់គាត់ មានគំរោងដាក់ពាក្យបណ្ដឹង ប្ដឹងមន្ទីរពេទ្យ ដែលមិនអាចព្យាបាលកូនរបស់គាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]