ជីវិតជាការតស៊ូ! រឹងមាំប៉ុណ្ណាក៏ មីណា មិនអាចទប់ទឹកភ្នែកនៅលើឆាក ក្រោយរំលឹករឿងឈឺចាប់? (មានវីដេអូ)

//s9.kh1.co/48/48933e5add8b077cffb6266e772efd2915ac54c2.png
តារា & កម្សាន្ដ

 ០៩-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការតស៊ូរបស់មីណា ទោះបីជាលំបាក និងរឹងមាំប៉ុណ្ណាក៏ដោយ ក៏មីណាមិនអាចទប់ទឹកភ្នែករបស់ខ្លួន ក្រោយពីបាននិយាយរឿងខុសឆ្គងមួយនេះទៅកាន់បង។

ភ្នំពេញ៖ ប្រិយមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទៅ ពិសេសអ្នកដែលតែងតែនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ពិតណាស់ជាធ្លាប់បានស្គាល់នូវ តារាស្រីវ័យក្មេងដ៏ឆ្នើម គឺកញ្ញា ហុង ស្រីពេជ្រ ហៅ មីណា ដែលកញ្ញា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតតែប៉ុណ្ណោះទេ​ តែថែមទាំងមានសមត្ថភាព ទាំងនៅក្នុងសម្តែង ការរាំ និងជា Vlogger ស្រីវ័យក្មេងដ៏ឆ្នើម និងមានភាពល្បីល្បាយប្រចាំប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា មីណា
កញ្ញា មីណា

យ៉ាងណាមិញ ងាកមកជីវិតឯកជនរបស់កញ្ញាវិញ កាលពីពេលថ្មីៗនេះ ក្នុងការធ្វើជាតារាកត្តិយស ផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី អញ្ចឹងហ្អេ ដោយកញ្ញា បានរំលឹករឿងរ៉ាវជីវិតតស៊ូរបស់ក្រុមគ្រួសារ និងពីខ្សែជីវិតដ៏លំបាកដែលតស៊ូ ត្រដររស់នៅតាមផ្ទះជួល ហើយធ្លាប់ត្រូវបានគេដេញចេញពីផ្ទះផងដែរ។ប៉ុន្តែអ្វីដែលធ្វើឲ្យមីណា យំ ហើយសូម្បីតែពិធីការនី កញ្ញា​ សុភ័ក្រ កុសុម: ក៏ទប់ស្ទើរតែមិនបានដែរ។

កញ្ញា មីណា
កញ្ញា មីណា

មីណា បាននិយាយទាំងអារម្មណ៍ក្កុកក្តូល លាយឡំទៅដោយទឹកភ្នែក នៅពេលដែលយ៉ារូ សួរកញ្ញា ថាបើអាចបកក្រោយវិញបានចង់បានអ្វី? ស្រាប់តែពេលនោះ កញ្ញា ក៏បានឆ្លើយស្របដោយទឹកភ្នែកហូរយ៉ាងដូច្នេះថា៖

ខ្ញុំនិងមិនស្រែកដាក់គាត់ ព្រោះពេលនិងគាត់បានប្រើអំពើហិង្សា ហើយខ្ញុំក៏បានស្រែកដេញគាត់ ខ្ញុំចង់សូមទោសគាត់។

មីណា

ពាក្យប៉ុន្មានម៉ាត់នេះ ធ្វើឲ្យតារាស្រីវ័យក្មេងរូបនេះ ទប់ទឹកភ្នែកមិនបាន ក៏យំខ្លាំងនៅលើឆាករហូតសូម្បីតែ កុសុម:ដែលជាពិធីការនីក៏យំតាមដែរ។

គួររំលឹកផងដែរថា នៅក្រោយជីវិតដ៏ជោគជ័យរបស់មីណា តែតាមពិតទៅ កញ្ញា បានធ្លាប់ជួបប្រទះ និងបញ្ហាជាច្រើន រួមទាំងជីវភាពខ្វះខាត ដែលមើលទៅមានភាពខុសគ្នាដាច់ស្រឡះពីជីវិតខាងក្រៅរបស់កញ្ញា៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ និងលម្អិតថែមទៅទៀតនោះ សូមតាមដាន វីដេអូ ដូចខាងក្រោមនេះ ជាមួយគ្នា៖

កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T