អាកាសធាតុចុះត្រជាក់ លាយឡំជាមួយភ្លៀងខ្សោយ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ

//s9.kh1.co/7f/7fc2c6d9e3c6bd945fdfe6eadba58c05287ff208.jpg
សង្គម

 ០៩-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អាកាសធាតុចុះត្រជាក់ លាយឡំជាមួយភ្លៀងខ្សោយ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា នៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីខ្យល់ត្រជាក់ ក្ដៅ វិលវល់ ពីរយៈកម្ពស់មកផ្ទៃដី ហើយនៅថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុត្រជាក់ លាយឡំជាមួយភ្លៀងក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T