ក្រុមហ៊ុនបច្ចេកវិទ្យា តិចណូឡូជី បានបង្កើតនូវគំនិត ច្នៃប្រឌិតថ្មី ជាមួយនឹងការ បង្កើតនូវ ការផ្សាយពាណិជ្ជកម្មជណ្ដើរយន្ដប្រអប់ ប្លែកថ្មី មួយទៀត ក្នុងគោលបំណង អោយប្រិយមិត្តកំសាន្តសប្បាយ និង ជាការទាក់ទាញ ចំណាប់អារម្មណ៍ផងដែរ។

ក្នុងការផ្សាយពាណិជ្ជកម្មជណ្ដើរយន្ដប្រអប់នេះ គឺធ្វើឡើង ដោយបំពាក់ បចេ្ចកវិទ្យា ទំនើបៗ និង ដាក់នូវកាម៉ារ៉ា ដើម្បីថតនូវសកម្មភាព ផ្ទាល់ទាំងស្រុងតែម្ដង។

អ្នកដែលចូលទៅជិះ ក្នុង ជណ្ដើរយន្ដប្រអប់នេះ ដំបូងឡើងគឺមានសភាព ធម្មតា ស្រាប់តែភ្លាមៗ មួយរំពេចនោះ ភ្លើងក្នុងជណ្ដើរយន្តក៏ ដាច់ងងឹតព្រាលៗ ហើយ បំណែក កញ្ចក់ដែលស្ថិតនៅផ្នែកខាងក្រោម ក៏របើក ធ្លាក់ចុះទៅក្រោម ជាបន្តបន្ទាប់ ដែលទាំងនេះ ធ្វើអោយអ្នកជិះ ក្នុងជណ្ដើរប្រអប់ មានភាពភ័យខ្លាច ដោយគិតថា ខ្លួនពួកគាត់នឹងអាច ធ្លាក់ចុះបានដែរ។

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា៖

តើប្រិយមិត្តហ៊ានជិះជណ្ដើរយន្តប្រអប់នេះដែររឺទេ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]