កាលពីពេលថ្មីៗនេះ បុរសជាជនជាតិបរទេសម្នាក់ បានបាត់ប្រាក់ ២០,០០០ ដុល្លារអាមេរិក និង ៤,០០០យ័ន បន្ទាប់ពីរួមភេទជាមួយនឹង នារីរកស៊ីផ្លូវភេទ នៅទីក្រុង ខ្វាងស៊ូ ខេត្ដខ្វាងទង់ នៃប្រទេសចិន។

យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថា បុរសជាជនរងគ្រោះនេះ មានអាយុ ៤៣ឆ្នាំ តែមិនបានបញ្ជាក់ឈ្មោះនោះទេ បានចូលរាំលេងនៅក្នុងក្លឹបមួយ ក្នុងទីក្រុងនេះ ក៏និយាយត្រូវរ៉ូវ ជាមួយនឹងនារីរកស៊ីផ្លូវភេទម្នាក់តែម្ដង។ យ៉ាងណាមិញ នារីរកផ្លូវភេទនោះមានឈ្មោះថា Luo អាយុ ៥០ឆ្នាំ បានទាមទារប្រាក់ ៥០០យ័ន ឬ ៨២ដុល្លារអាមេរិក ពីបុរសជនជាតិបរទេសនេះ ជាការដោះដូរនឹងការរួមភេទ។ នៅក្នុងនោះ បុរសនេះបាននិយាយតថ្លៃត្រឹមតែ ៣០០យ័នប៉ុណ្ណោះ ឬ ៤៩ ដុល្លារអាមេរិក រួចពួកគេក៏ធ្វើដំណើរទៅកាន់សណ្ឋាគារ Dongfeng Lu ។ បន្ទាប់ពីរួមភេទរួច បុរសជាជនរងគ្រោះ ក៏សម្រាក ដែលនេះជាឳកាសផ្ដល់ឲ្យ នារីរកស៊ីផ្លូវភេទនេះ លួចប្រាក់ ដោយសារតែនាងបានឃើញប្រាក់ជាច្រើន នៅក្នុងកាបូបបុរសនេះ នៅពេលដែលបុរសនេះឲ្យប្រាក់ ថ្លៃសេវាកម្មរួមភេទនោះ។

បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើង ប៉ូលីសបានធ្វើការចាប់ខ្លួន ស្ដ្រីរកស៊ីផ្លូវភេទនេះ នៅស៊ីឆ័ន  និងប្រទះឃើញថា នាងបានចាយប្រាក់នោះ អស់ទៅហើយ ដែលនាងក៏ធ្លាប់ជាប់ពាក់ព័ន្ធនឹង ករណីពីមុនៗទៀតដែរ។ នៅក្នុងពេលនេះ នាងត្រូវបានបញ្ជូនទៅឃុំខ្លួន ដើម្បីធ្វើការបញ្ជូនទៅកាន់តុលារការធ្វើការកាត់ក្ដី។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះនារីរកស៊ីផ្លូវភេទបែបនេះ?

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]