អ្នកនឹងមិនបោះចោលកាកសំណល់ផ្ទះបាយទាំង ៤ នេះទៀតទេ ក្រោយបានដឹងពីផលប្រយោជន៍របស់វា

//s9.kh1.co/38/38aaf4c6ff02f52a2f8e499802955804a07d3089.jpg
យល់ដឹង

 ០៩-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តើអ្នកដឹងទេថាកាកសំណល់ផ្ទះបាយពិតជាមានផលប្រយោជន៍ជាច្រើន? វាអាចត្រូវបានប្រើប្រាស់ជាជីកំប៉ុសដែលផ្តល់ឱ្យរុក្ខជាតិនូវសារធាតុចិញ្ចឹមសំខាន់ៗ ជួយកម្ចាត់ឬបណ្តេញសត្វល្អិតនិងជួយអភិវឌ្ឍដល់រាងកាយ។

កាកសំណល់ផ្ទះបាយពិតជាមានផលប្រយោជន៍ជាច្រើន? វាអាចត្រូវបានប្រើប្រាស់ជាជីកំប៉ុសដែលផ្តល់ឱ្យរុក្ខជាតិនូវសារធាតុចិញ្ចឹមសំខាន់ៗ ជួយកម្ចាត់ឬបណ្តេញសត្វល្អិតនិងជួយអភិវឌ្ឍដល់រាងកាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សំបកចេក

ផ្លែចេកគឺពោរពេញទៅដោយប៉ូតាស្យូមដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ដីមានជីជាតិល្អ។ អ្នកអាចបន្ថែមសំបកចេកទៅក្នុងដំណាំរបស់អ្នកដោយបំបែកវាតូចៗ តែកុំដាក់ទាំងមូលព្រោះវាអាចទាក់ទាញសត្វល្អិតមកថែម។ វាអាចផ្តល់ជីជាតិដល់ដំណាំរបស់អ្នកនិងកម្ចាត់សត្វល្អិតផងដែរ។ អ្នកក៏អាចយកសំបកចេកមកត្រាំទឹកចំនួន១-២ថ្ងៃ ហើយប្រើវាមកស្រោចដំណាំរបស់អ្នក។ សំបកចេកក៏អាចត្រូវបានប្រើជាឱសថបុរាណនៅផ្ទះសម្រាប់បំបាត់រឹសនិងធ្វើអោយធ្មេញសជាដើម។

សំបកចេក
សំបកចេក

២. សំបកស៊ុត

សំបកស៊ុតត្រូវបានផ្ទុកដោយកាល់ស្យូមដែលជាគ្រឿងផ្សំសំខាន់មួយទៀតនៅក្នុងដីល្អ វាមានប្រយោជន៍ជាពិសេសសម្រាប់ប៉េងប៉ោះដែលរុក្ខជាតិនេះត្រូវការជាតិកាល់ស្យូមច្រើន។ កម្ទេចកម្ទីពងមាន់ក៏អាចត្រូវបានប្រោះនៅលើដីនៅជុំវិញរុក្ខជាតិដើម្បីការពារពីពពួកសត្វដូចជាខ្យងនិងសត្វល្អិត។

សំបកស៊ុត
សំបកស៊ុត

៣. កាកកាហ្វេ

កាកកាហ្វេបង្កើនជាតិអាស៊ីតនៃដីរបស់អ្នកហើយវាជាជីធម្មជាតិដ៏អស្ចារ្យសម្រាប់រុក្ខជាតិដែលលូតលាស់នៅលើដីមានជាតិអាសុីតដូចជាម្ទេសនិងដំឡូង។ អ្នកក៏អាចប្រើកាកកាហ្វេស្ងួតទៅលាយជាមួយប្រេងដូចជាប្រេងអូលីវ ប្រេងដូងឬប្រេងសម្រាប់ចម្អិនអាហារជាដើម បន្ទាប់មកជូតល្បាយប្រេងលាយកាហ្វេទៅពាសពេញរាងកាយរបស់អ្នកពេលងូតទឹក។ ម៉្យាងទៀតអ្នកអាចបន្ថែមវាទៅសាប៊ូ(ផលិតនៅផ្ទះ)ដើម្បីទទួលបានប្រសិទ្ធិភាពប្រហាក់ប្រហែលគ្នា។

កាកកាហ្វេ
កាកកាហ្វេ

៤. សំបកក្រូច

ការរាយបំណែកតូចៗនៃសំបកក្រូចជុំវិញរុក្ខជាតិ វានឹងដើរតួយ៉ាងមានប្រសិទ្ធភាពដើម្បីកំចាត់សត្វល្អិតនិងស្រមោច វាក៏អាចយកមកប្រើប្រាស់ជាថ្នាំកម្ចាត់មូសផងដែរ។ សំបកក្រូចផ្លែក្រូចមានខជាតិអាស៊ីតដែលជួយបំបាត់មុននិងធ្វើអោយស្បែកមុខរបស់អ្នកប្រសើរឡើង។ សំបកក្រូចមានវីតាមីន C ច្រើនជាងផ្លែក្រូច ដូច្នេះអ្នកអាចយកសំបកក្រូចទៅកិននិងដុសខាត់រាងកាយរបស់អ្នកដើម្បីឱ្យសម្រស់មានសុខភាពល្អ៕

សំបកក្រូច
សំបកក្រូច
Ly PouyKim
kim_lee (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T