ក្រោយផ្ទុះការរិះគន់លើរឿង ទុំទាវ២០២១ តោះមកស្វែងយល់លម្អិតពីរឿងទុំទាវខ្មែរឆ្នាំ១៩១៥ ទាំងអស់គ្នា

//s9.kh1.co/81/81714a3bcbbd591721ab15829246f91d588cc8e3.jpg
តារា & កម្សាន្ដ

 ០៨-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អត្ថបទអក្សរសិល្ប៍ខ្មែរ ដ៏ល្អឯករឿងទុំទាវ ដែលជាអក្សរសិល្ប៍ដ៏ល្អឯកតែមួយគត់ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងឲ្យតម្លៃខ្លាំង

ភ្នំពេញ: អត្ថបទអក្សរសិល្ប៍ខ្មែររឿងទុំ ទាវ គឺជាវណ្ណកម្មអក្សរសិល្ប៍ដ៏ល្អឯកមួយរបស់ប្រទេស កម្ពុជា ស្ថិតនៅក្នុងចរន្តអក្សរសិល្ប័ខ្មែរ បែបខេមរនិយម ដែលជាស្នាដៃនិពន្ធ របស់ព្រះបរមត្ថេរ សោម(ភិក្ខុ សោម )នៅក្នុងកាលបរិច្ឆេទនិពន្ធ​នាឆ្នាំ១៩១៥ មានចំនួន ១០៥០ វគ្គ ដែលត្រូវបានប្រជាជនខ្មែរ ស្ទើរគ្រប់ស្រទាប់វណ្ណ: បានស្គាល់ និងទទួលជ្រាប ពីគុណតម្លៃ ក៏ដូចជាតម្លៃអប់រំ ដ៏អស្ចារ្យនៅក្នុងផ្នត់គំនិត និងប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជននៅក្នុងសម័យរបបសក្តិភូមិ(សម័យលង្វែក) មកទល់និងពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង ទុំទាវ
រឿង ទុំទាវ
ភិក្ខុ សោម
ភិក្ខុ សោម

ប្រការដែលគួរឲ្យកត់សម្គាល់នោះគឺថា ស្នាដៃរឿង ទុំទាវ ត្រូវបានចាត់ទុកថា ជាអត្ថបទអក្សរសិល្ប៍ខ្មែរដំបូងដែលមានលក្ខណ:អន្តរជាតិ និងមានគុណតម្លៃដ៏ប្រសើរបំផុត ក្នុងការទូន្មានដល់ប្រជារាស្រ្តខ្មែរគ្រប់វណ្ណ: ចាប់តាំងពីឋាន:ជាអ្នកដឹនាំប្រទេស និងរហូតមកដល់ឋាន:ជារាស្រ្តសាមញ្ញ ឲ្យយកគំរូ និងជៀសវាង បង្ការអនុវត្តនូវអ្វីដែលប្រាសចាកពីក្រមសីលធម៌របស់ខ្លួន និងអ្វីដែលពិសេសថែមទៀតនោះ គឺអប់រំដល់អាណាព្យាបាលគ្រប់រូប គួរយកចិត្តទុកដាក់ និងពិនិត្យ វែកញែក ឲ្យបានច្បាស់លាស់អំពីរឿងគូរស្រកររបស់កូន។

រឿង ទុំទាវ
រឿង ទុំទាវ

គួររំលឹកផងដែរថា ដោយអាស្រ័យលើគុណប្រយោជន៍ដ៏ថ្លៃថ្លា នៃអក្សរសិល្ប៍រឿងទុំទាវ នេះ ហើយបានជាក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូលរឿង ទុំទាវ ទៅក្នុងកម្មវិធីសិក្សា អក្សរសាស្រ្តខ្មែរ ដើម្បីឲ្យកូនខ្មែរបានស្គាល់ និងដឹងពីគុណតម្លៃនៃអក្សរសិល្ប៍ខ្មែរ ដ៏ល្អឯកមួយនេះ។

ចង់ដឹង និងជ្រាបឲ្យកាន់តែច្បាស់នូវតម្លៃអប់រំ នៃរឿងទុំទាវ សូមចូលរួមទស្សនាវីដេអូ នៃការវិភាគអក្សរសិល្ប៍ខ្មែរ រឿងទុំទាវ ដូចខាងក្រោម៖

អក្សរសិល្ប៍សង្ខេប និងវិភាគរឿង ទុំទាវ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T