ខេត្តកំពង់ចាម៖ ជនសង្ស័យម្នាក់ត្រូវបានឪពុកក្មេក និងក្រុមគ្រួសារចាប់ប្រគល់ ឲ្យសមត្ថកិច្ចទាំងយប់ ខណៈជននេះធ្វើសម្មភាពចាប់ប្អូនថ្លៃស្រី រំលោភសេពសន្ថវៈរហូតបាន សម្រេចនៅក្នុងចំការអំពៅ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៣ មិថុនា ២០១៣ ស្ថិតក្នុងឃុំវាលម្លូរ ស្រុកពញាក្រែក ។

បុរសជាបងថ្លៃដែលចាប់ រំលោភប្អូនថ្លៃឈ្មោះយិន ប៊ុនលីហៅទូច អាយុ១៩ឆ្នាំ មានទីលំនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ចំណែកនារីជាប្អូនថ្លៃអាយុ២០ឆ្នាំ ។

លោកវរសេនីយ៍ត្រីប្រាក់ ប៊ុនណុន អធិការនគរបាល ស្រុកពញាក្រែកប្រាប់ឲ្យដឹងថា បន្ទាប់ពីកើតហេតុឪពុកក្មេក បានចាប់កូនប្រសាកំហូចនេះប្រគល់មក ឲ្យសមត្ថកិច្ចអធិការដ្ឋាននគរបាល ស្រុកពញាក្រែកដើម្បីធ្វើការសួរនាំ។

បញ្ចូលអត្ថបទ ៖ ចាន់ ធូ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]