នារីទម្ងន់ធ្ងន់ ត្រូវសង្សារមុនៗសុំបែក លែងហ៊ានប្រាថ្នារឿងស្នេហា តែចុងក្រោយជួបបុរសល្អម្នាក់ ដែលទទួលយកនាងជានាង

//s9.kh1.co/16/16af01e142f9f54dd3cd4e3223b412895ad6b868.png
សង្គម

 ០៧-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នារីម្នាក់ទម្ងន់ប្រមាណ១១៦គីឡូក្រាម បានចុះចាញ់ក្នុងរឿងស្នេហា ដែលលែងហ៊ានប្រាថ្នាតទៅទៀត បានជួបនឹងបុរសល្អម្នាក់ ព្រមទទួលយកនាង បន្ទាប់ពីអតីតមិត្តប្រុសសុំចែកផ្លូវ ដោយសារតែរូបរាងដ៏ធំរបស់នាង។

កាណាដា៖ នារីម្នាក់ទម្ងន់ប្រមាណ១១៦គីឡូក្រាម បានចុះចាញ់ក្នុងរឿងស្នេហា ដែលលែងហ៊ានប្រាថ្នាតទៅទៀត បានជួបនឹងបុរសល្អម្នាក់ ព្រមទទួលយកនាង បន្ទាប់ពីអតីតមិត្តប្រុសសុំចែកផ្លូវ ដោយសារតែរូបរាងដ៏ធំរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារីរូបនេះមានឈ្មោះថា Brittany Jacques អាយុ២៣ឆ្នាំ បានជួបប្រទះនូវបញ្ហាបាត់បង់ទំនុកចិត្តលើខ្លួនឯង បន្ទាប់ពីដៃគូស្នេហាមុនៗ ដាក់សម្ពាធលើនាងយ៉ាងខ្លាំង ក្នុងការបង្ខំឲ្យសម្រកទម្ងន់។ បើទោះជាយ៉ាងណាក្ដី កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅនេះ នាងបានផ្ដើមស្នេហ៍ថ្មីជាមួយបុរសម្នាក់ជាអ្នកបណ្ដុះបណ្ដាលសុខភាពរាងកាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះថា Matt Montgomery ដែលមានអាយុ២៣ឆ្នាំដូចគ្នា។

យោងតាមសម្ដីរបស់នាង Brittany បានឲ្យដឹងដែរថា ដំបូងឡើយ នាងមានអារម្មណ៍ស្ទាក់ស្ទើរបន្ដិចបន្ដួច ចំពោះទំនាក់ទំនងស្នេហាថ្មីរបស់នាង ព្រោះមិត្តប្រុសមុនៗបានប្រាប់នាងថា ពួកគេនឹងបោះបង់នាងចោល ប្រសិនបើនាងមិនចាប់ផ្ដើមគ្រប់គ្រងរបបអាហារ ឬព្យាយាមសម្រកទម្ងន់ជាដើម។

បើងាកទៅកាន់លោក Matt វិញបានបន្ថែមទៀតថា រូបលោកផ្ទាល់ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រី ដែលរូបរាងស្គមស្ដើង តែពួកនាងមិនពេញចិត្តនូវអ្វីដែលខ្លួនមានឡើយ ដែលមើលទៅហាក់បីដូចជាពួកនាងព្យាយាមផ្លាស់ប្ដូរខ្លួនឯង ដើម្បីផ្គាប់ចិត្តអ្នកដទៃអីចឹង ហើយវាក៏ធ្វើឲ្យលោកខកចិត្តផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោក Matt បានលុតជង្គង់សុំនាង Brittany រៀបការរួចរាល់ហើយ ហើយទន្ទឹមនឹងនេះដែរ ក៏មានមតិនៅលើបណ្ដាញសង្គមមួយចំនួន បានលើកឡើងថាពួកគេទាំងពីរមិនសាកសមនឹងគ្នាឡើយ តែយ៉ាងណាក៏ដោយ ពួកគេទាំងពីរមិនខ្វល់ខ្វាយឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
នាង Brittany និងមិត្តប្រុស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T