យកជំនាងផ្ទះចាស់ៗ ឬអាសន:ចោលមុខវត្ត ពេលនេះ​ ព្រះសង្ឃវត្តឫស្សីសាញ់ នឹងផាកវិន័យបែបនេះ បើមិនចឹង

//s9.kh1.co/e8/e8a73a77d3ba6cc1e9d0331c45560f1c3c6c714d.jpg
សង្គម

 ០៧-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដល់ថ្ងៃសែនដកជើងធូបភ្លាម​ បរិវេណក្រៅរបងរបស់វត្តឫស្សីសាញ់ ពេញដោយផ្ទះជំនាងពេញ ទ្រាំមិនបានព្រះសង្ឃមួយអង្គមានដីកាថា

រាជធានីភ្នំពេញ ៖ ដូចដែរប្រជាជនជាប់​សែស្រលាយចិន យួនដឹងរួចមកហើយថា ថ្មីៗនេះ ជាថ្ងៃសែនដកជើងធូបរបស់ម្ចាស់ជំនាងផ្ទះ ដូចនេះ ពួកគាត់ភាគច្រើន បានផ្លាស់ប្តូររបស់របរផ្សេងៗរបស់ជំនាងផ្ទះ ដោយដកចេញវត្ថុចាស់ៗដែលបានដាក់ ១ឆ្នាំកន្លងផុតនោះ ជំនួសដោយវត្ថុដែលថ្មីៗគ្រប់មុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ប្រជាជនកាត់ខ្សែចិន មានអបិយជំនឿច្រើនបន្តិច តែគួរឲ្យកត់សម្គាល់ត្រង់ថា ដោយសាររបស់របរដូចជា ផ្ទះជំនាង ជើងធូប កំប៉ុងជើងធូប ក៏ដូចជារបស់ជាច្រើនដែលផ្លាស់ចេញរួចនោះ ពួកគាត់តែងគិតថា ក៏ព្រោះរបស់ទាំងនេះធ្លាប់ជាវត្ថុសក្ការៈដូចនេះ មិនត្រូវបោះចោលក្នុងធុងសំរាមមិនល្អទេ ហេតុនេះហើយទើបពួកគាត់យកវាទៅដាក់នៅទីដែលមិនកង្វក់ដូចជា បរិវេណវត្តជាដើម។

តែបើក្រឡេកមើលទៅព្រះសង្ឃក្នុងវត្តឫស្សីសាញ់វិញ ព្រះករុណាបានជួបរឿងនេះ ទប់មិនជាប់ពីបញ្ហាជំនឿខ្វះការពិចារណានេះ ព្រះករុណាបានផុសក្នុងហ្វេសប៊ុកថា ៖

ថ្ងៃនេះអាត្មាភាពនៅក្នុងវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបានរៀបចំបោះសម្អាតជំនាងផ្ទះឬ រានទេវតា និង កុងម៉ា ចិន យួន នឹងយកទៅដុតចោល អាត្មាភាពសុំបិណ្ឌបាតអ្នកកាត់ខ្សែស្រឡាយចិន យួន កុំយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី និងជើងធូប បានយកមកបោះចោលនៅក្នុងវត្តឫស្សីសាញ់បន្តទៀត ប្រសិនបើអាត្មាភាពបានឃើញញោមញាតិណាមួយហ៊ានយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី រានទេវតា និងជើងធូប យកមកបោះចោលនៅក្នុងវត្តបន្តទៀត អាត្មាភាពត្រូវផាកពិន័យទឹកប្រាក់ពី ៨០០០០ រៀល ទៅដល់១០០០០០ រៀល សម្រាប់យកមកទិញភេសជ្ជៈប្រគេនដល់ព្រះសង្ឃសម្រាប់ធ្វើការងារនៅក្នុងវត្ត។  #សូមពុទ្ធបបរិស័ទទាំងឡាយកុំចាត់ទុកវត្តអារាមជាទីធុងសំរាមរបស់អស់លោកអ្នក! #សូមពុទ្ធបរិស័ទគ្រប់រូបត្រូវតែចាត់វត្តអារាមជាទីសួនច្បារនិងជាទីសក្ការ:បូជាគោរពប្រតិបត្តិ!#ភិក្ខុយិនរតនសុធាវីថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ថ្ងៃនេះ ជាថ្ងៃសីល  ៕

ភិក្ខុយិន រតនសុធាវី

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជំនាងផ្ទះដាក់ចោលនៅរបងវត្ត
ជំនាងផ្ទះដាក់ចោលនៅរបងវត្ត
ជំនាងផ្ទះដាក់ចោលនៅរបងវត្ត
ជំនាងផ្ទះដាក់ចោលនៅរបងវត្ត
ជំនាងផ្ទះដាក់ចោលនៅរបងវត្ត
ជំនាងផ្ទះដាក់ចោលនៅរបងវត្ត
យកអាចារ្យប្រមូលដុតចោល
យកអាចារ្យប្រមូលដុតចោល
យកអាចារ្យប្រមូលដុតចោល
យកអាចារ្យប្រមូលដុតចោល
សំរាមត្រូវដុតចោល
សំរាមត្រូវដុតចោល
សំរាមត្រូវដុតចោល
សំរាមត្រូវដុតចោល
សំរាមត្រូវដុតចោល
សំរាមត្រូវដុតចោល
ភិក្ខុយិន រតនសុធាវី 
ភិក្ខុយិន រតនសុធាវី 
ព្រះសង្ឃដីកាភិក្ខុយិន រតនសុធាវី 
ព្រះសង្ឃដីកាភិក្ខុយិន រតនសុធាវី 
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T