ពេជ្រមានតម្លៃណាស់! មកដឹងពីគ្រឿងផ្សំ ដែលអ្នកវិទ្យាសាស្ត្រព្យាយាមបង្កើតវាឡើងមក

//s9.kh1.co/e2/e22971fca66897a5d8f0965080ccb7e5f3e08e8d.jpg
បច្ចេកវិទ្យា

 ០៧-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីនិងអាល្លឺម៉ង់បានពិនិត្យមើលកត្តាមួយជាពិសេស គឺដែនអគ្គិសនីនៅក្រោមដី។

បរទេស៖ នៅក្នុងការពិសោធដែលផ្អែកលើមន្ទីរពិសោធន៍របស់អ្នកវិទ្យាសាស្ត្របានធ្វើត្រាប់តាមលក្ខខណ្ឌនានា នៅក្នុងស្រទាប់ mantle ដែលជាស្រទាប់នៅក្រោមសម្បកផែនដី ហើយបានរកឃើញថាពេជ្រអាចកើតឡើង នៅពេលដែលប៉ះគ្នាជាមួយដែនអគ្គិសនី ដែលមានកម្លាំងខ្សោយជាងមួយវ៉ុល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេជ្រត្រូវបានបង្កើតឡើងពីអាតូមកាបូន តម្រឹមតាមរចនាសម្ព័ន្ធគ្រីស្ដាល់យ៉ាងជាក់លាក់។ ពួកវាបានបង្កើតឡើងនៅក្នុងជម្រៅ១៥០គីឡូម៉ែត្រខាងក្រោមផ្ទៃផែនដី ដែលសម្ពាធឈានទៅដល់ប៉ុន្មានជីហ្គាប៉ាស្កាល់ ហើយសីតុណ្ហភាពកើនឡើងរហូតដល់១,៥០០អង្សាសេ។ ប៉ុន្តែមានកត្តាជាច្រើននៅពីក្រោយកំណើតនៃវត្ថុមានតម្លៃទាំងនេះ សម្រាប់សោភ័ណភាពនិងភាពរឹងមាំរបស់វា គឺជាអាថ៌កំបាំង។ ដូច្នេះហើយ ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីនិងអាល្លឺម៉ង់បានពិនិត្យមើលកត្តាមួយជាពិសេស គឺដែនអគ្គិសនីនៅក្រោមដី។

ពេជ្រ
ពេជ្រ

អ្នកស្រាវជ្រាវបានប្រមូលផ្ដុំគ្រឿងផ្សំដែលត្រូវការដើម្បីធ្វើពេជ្រ រួមមានកាបូណាតនិងម្សៅកាបូណាត-ស៊ីលីកាត ដែលស្រដៀងគ្នានឹងកាបូណាតយ៉ាងច្រើនរលាយនៅក្នុងស្រទាប់ mantle របស់ផែនដី។ ពួកគាត់បានដាក់ម្សៅទាំងនេះចូលទៅក្នុងស្រទាប់ mantle សិប្បនិម្មិតនៅក្នុងមន្ទីរពិសោធន៍ ហើយបានដាក់កម្រិតសម្ពាធទៅដល់៧.៥ជីហ្គាប៉ាស្កាល់ និងសីតុណ្ហភាព១,៦០០អង្សាសេ មានទាំងដែនអគ្គិសនីកម្លាំងអេឡិចត្រូត​ចាប់ពី០.៤ទៅ១វ៉ុល។

បន្ទាប់ពីឆ្លងកាត់អស់រយៈពេល៤០ម៉ោង ពេជ្រនានាត្រូវបានបង្កើតឡើង ប៉ុន្តែអាចកើតឡើងនៅពេលក្រុមអ្នកស្រាវជ្រាវបានកំណត់ដែនអគ្គិសនីប្រហែល១វ៉ុល ដែលកម្លាំងខ្សោយជាងថ្មដែលប្រើនៅតាមផ្ទះ។ លើសពីនេះទៅទៀត ពេជ្របានបង្កើតឡើងតែនៅផ្នែកអវិជ្ជមានកាតូតនៃដែនអគ្គិសនីប៉ុណ្ណោះ។ កន្លែងនេះផ្ដល់អេឡិចត្រុងដើម្បីដំណើរការគីមីជាចម្បង ដូច្នេះសមាសធាតុកាបូន-អុកស៊ីសែនជាក់លាក់នៅក្នុងកាបូណាតអាចឆ្លងកាត់ប្រតិកម្មជាបន្តបន្ទាប់ ដើម្បីក្លាយជាកាបូនឌីអុកស៊ីត និងចុងក្រោយកាបូនអាតូមអាចបង្កើតជាពេជ្រមួយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T