យោងតាមប្រភពព័ត៌មាន Online News បានឲ្យដឹងថា ស៊ុតមាន់ជាច្រើន ត្រូវបានចាក់បញ្ចូល នូវទឹកអុកស៊ីសែន ដែលមានជាតិពណ៌ម្យ៉ាង ដើម្បីបង្កើតបានជាកូនមាន់ ដែលមានពណ៌ដ៏ស្រស់ឆើតឆាយ។

បើតាមសម្តីរបស់កសិករចិញ្ចឹមមាន់ម្នាក់ បានប្រាប់ឲ្យដឹងថា ដើម្បីបង្កើតបានជាសត្វមាន់ ដែលមានពណ៌ស្រស់ឆើតឆាយ គឺត្រូវចាក់បញ្ចូល នូវទឹកអុកស៊ីសែន ដែលមានជាតិពណ៌ម្យ៉ាង ចូលទៅក្នុងស៊ុត ហើយវាមិនមានជាតិពុល ឬផល់អាក្រក់អ្វីឡើយ ចំពោះសត្វមាន់ទាំងនោះ។

កសិករចិញ្ចឹមមាន់រូបនេះ បានបន្តទៀតថា ការចាក់បញ្ចូលនូវទឹកអុកស៊ីសែន ដែលមានជាតិពណ៌នោះ នឹងមានប្រសិទ្ធិភាព ត្រឹមរយៈពេលតែមួយ ឬពីរសប្តាហ៏ប៉ុណ្ណោះ មុនពេលពួកវាលូតលាស់រោមថ្មី។

គួរបញ្ជាក់ផងដែរថា កូនមាន់ដែលមានពណ៌ស្រស់ឆើតឆាយនេះ គឺមានលក់នៅក្នុងទីក្រុង St. Louis ស្ថិតក្នុងរដ្ឋ Missouri ប្រទេសអាមេរិក ក្នុងតម្លៃត្រឹមតែ ១.៩០ដុល្លារអាមេរិកតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកូនមាន់ដែលមានពណ៌ស្រស់ឆើតឆាយទាំងនេះ?









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]