រាជធានីភ្នំពេញ ៖ លោកគង់ រ៉ាយុទ្ធ តារាសម្តែង និងជាអ្នកជំនួញល្បីឈ្មោះគួរសម ម្នាក់បានត្រៀមបើកសម្ពោធហាង និងវីឡានៅថ្ងៃទី៦ មិថុនា ២០១៣នេះហើយ ដោយលោកនឹងអញ្ជើញភ្ញៀវចូលរួម ប្រហែលជាង៣០០នាក់ ក្នុងនោះភាគច្រើនសុទ្ធ តែជាអ្នកសិល្បៈ និងអ្នកជំនួញ ។

លោកគង់ រ៉ាយុទ្ធ បាននិយាយថា វីឡា និងហាងថ្មីរបស់លោក ដែលជិតបើកដំណើរការនេះចំណាយ ពេលសាងសង់ជាង២ឆ្នាំទើបរួចរាល់ និងចំណាយប្រាក់អស់ជាង៥០ម៉ឺនដុល្លារ ឯណោះទៅលើការរៀបចំតុបតែង ហើយថវិកាសាងសង់នេះភាគច្រើនជា ប្រាក់របស់ឪពុកម្តាយលោក និងប្រាក់ដែលរកបានពីការធ្វើជំនួញរបស់ លោកអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។

យ៉ាងណាមិញលោកក៏ បានបង្ហើបឱ្យដឹងទៀតថា នៅពេលសម្ពោធហាង និងឡើងគេហដ្ឋាននេះចប់រួចរាល់ លោកក៏មានគម្រោងបើក សាខាថ្មីមួយកន្លែងទៀតនៅទីរួមខេត្តសៀមរាបផងដែរ។ សរុបមកដល់ពេលនេះសាខា លក់សម្លៀកបំពាក់របស់លោកមានដល់ ទៅ៧សាខាឯណោះ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តធំៗ មួយចំនួនទៀត៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]