យោងទៅតាមប្រភពព័ត៌មាន ជប៉ុន បានឲ្យដឹងថា មានផ្លូវរូងក្នុងដីមួយកន្លែង នៅទីក្រុង Guizhou ប្រទេសចិន បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំង ព្រោះតែ សមត្ថភាពដ៏អស្ចារ្យ របស់វា ដែលអាចធ្វើអោយពេលវេលា របស់នាឡិកា ដើរថយក្រោយវិញបាន ចំនួន ១ម៉ោង។

ផ្លូវរូងក្នុងដីនេះ មានចម្ងាយ ៤០០ម៉ែត្រ ដែលជាទីកន្លែង មានឪកាសភាគច្រើនបំផុត អាចធ្វើអោយនាឡិកា របស់អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ វិលត្រឡប់ថយក្រោយ ១ម៉ោង។ ឧទាហរណ៍ថា នៅពេលដែលយើង កំពុងធ្វើដំណើរឆ្លងកាត់ទីនោះ នៅម៉ោង ៤ ល្ងាច តែនៅពេលចេញផុត ពីផ្លូវរូងក្រោមដីនោះ យើងនឹងឃើញថា នាឡិកាបានវិលមក ម៉ោង ៣ល្ងាច វិញ ជាក់ជាមិនខាន។ យ៉ាងណាមិញ ឥទ្ធិពលនៃការផ្លាស់ប្តូរ ថយក្រោយនេះ មានរយៈពេលបណ្តោះអាសន្ន តែប៉ុណ្ណោះ ព្រោះថា ទ្រនិចនាឡិកា នឹងវិលត្រឡប់ មករកភាពដើមវិញ ដោយខ្លួនឯង នៅពេលដែលយើងចេញផុត ពីផ្លូវរូងក្នុងដីនោះ រៀងឆ្ងាយបន្តិច។ ទោះជាយ៉ាងណា មនុស្សមួយចំនួន យល់ថាជារឿងអភូតហេតុចម្លែក ខណៈ ខ្លះទៀតយល់ថា នេះជាការទទួលឥទ្ធិពលសញ្ញា ពីគ្រឿងបញ្ជូនទូរលេខ (transmitter) ដែលនៅជិតនោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]