លោកអ្នកធ្លាប់បានទស្សនានូវ រូបគំរូនៃទូរស័ព្ទ iPhone 6 ជាច្រើនរាប់មិនអស់ទៅហើយមែនដែរ ឬ ទេ? ក៏ប៉ុន្តែសូមក្រឡេកមកមើល iPhone 6 នេះម្ដង នូវការរចនាម៉ូតរបស់វា ហើយខ្មែរឡូតគិតថា iPhone 6 ពិតប្រាកដ អាចនិងស្រដៀងទៅនឹង iPhone 6 មួយនេះ។

រូបរាង iPhone 6 ខាងក្រោមនេះ រចនាម៉ូតដោយលោក Arthur Reis ដែលកំពុងតែល្បីផ្នែករចនាម៉ូត និងប្រាថ្នាចង់សហការជាមួយនឹង Jony Ive និង Shin Nishibori នៅថ្ងៃណាមួយ។ គាត់គិតថា iPhone 6 និងមានរូបភាពជាលក្ខណៈ 3D ចំណែកឯកន្លែងបញ្ចេញសំលេងមានទំហំធំជាងមុន រិឯកម្រាស់វិញមានលក្ខណៈស្ដើង ត្រឹមតែ ៦.១មីលីម៉ែត្រតែប៉ុណ្ណោះ ស្ដើងជាង iPhone 5 ២០ភាគរយ។ កាមេរ៉ារបស់ iPhone 6 នេះគឺ ១២ megapixel ប្រើជាមួយនឹង iSight Pro រីឯ Home Botton វិញបានប្ដូរពីការចុច ទៅជាការប៉ះ (Touch-sensitive) វិញម្ដង។

មូលហេតុដែលលោក Arthur Reis មានគំនិតរចនារូបរាងរបស់ iPhone 6 នេះឡើងព្រោះគាត់ដឹងថា ក្រុមហ៊ុន apple តែងតែបង្កើតនូវផលិតផលថ្មី ដែលមានរាងស្ដើងជាងមុន តែមិនដល់ថ្នាក់ស្ដើងពេកនោះដែរ។

តើប្រិយមិត្តគិតយ៉ាងណាចំពោះ iPhone 6 របស់លោក Arthur Reis? សូមទស្សនាវីដេអូ និងផ្ដល់មតិខាងក្រោមទាំងអស់គ្នា៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]