ក្មេងស្រី រៀនថ្នាក់មត្តេយ្យម្នាក់ ទើបតែមាន អាយុ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាង បានអានចប់ សៀវភៅចំនួន ៨៧៥ក្បាល ក្នុងរយៈពេលមួយឆ្នាំ មិនគួរអោយជឿ។

ក្មេងស្រីដែលចូលចិត្តអានសៀវភៅរូបនោះ មានឈ្មោះថា Sophia Moss អាយុ ៥ឆ្នាំ ជាសិស្សរៀនថ្នាក់មត្តេយ្យ នៅក្នុងសាលា T.S. Cooley ដែលមានទីតាំងស្ថិតនៅ ទីក្រុង ឡួសអេនជឺឡេស ទីក្រុង កាលីហ្វញ៉ាសហរដ្ឋអាមេរិក។

លោក Carl ជាឪពុករបស់ក្មេងស្រី បាននិយាយថាកូនស្រីរបស់គាត់ តែងតែយកសៀវភៅ ២០ក្បាល សម្រាប់អាន មួយសប្តាហ៏ ពីបណ្ណាល័យ។ ម្យ៉ាងវិញទៀត រហូតមកដល់ពេលនេះ កូនស្រីរបស់គាត់បានអានចប់សៀវភៅ សម្រាប់ថ្នាក់មត្តេយ្យ និងថ្នាក់ដំបូង អស់ជាច្រើនក្បាលមកហើយ។ ចំណែក អ្នកស្រី Mary Lanier ជា បណ្ណារក្ស បាននិយាយថា គាត់ត្រូវទិញសៀវភៅបន្ថែមទៀត ដើម្បីដាក់នៅក្នុងបណ្ណាល័យ ព្រោះក្មេងស្រី Sophia ចូលចិត្តអានសៀវភៅខ្លាំងណាស់។ គាត់បញ្ជាក់ទៀតថា គាត់កម្រជួបប្រទះ ក្មេងស្រី ដែលទើបតែអាយុ៥ឆ្នាំ ប៉ុន្តែបានអានសៀវភៅយ៉ាងច្រើនបែបនេះ។



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]