ដឹងតម្លៃញាក់សាច់! សុនកមួយក្បាលនេះ លក់បានថ្លៃបំផុតនៅលើពិភពលោក ដោយសារ​សមត្ថភាពមិនធម្មតា (មានវីដេអូ)

//s9.kh1.co/4b/4b3b8327c9a13fb49d83c67c4dc7e7047df31aec.jpg
សង្គម

 ០៦-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សុនកញីមួយក្បាលឈ្មោះ គីម មកពីតំបន់ Ceredigion ប្រទេសវែល បានក្លាយជាសុនកមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅលើពីភពលោក បន្ទាប់ពីការដាក់ដេញថ្លៃមួយនៅលើអនឡាញ។

បរទេស៖ សុនកញីមួយក្បាលឈ្មោះ គីម មកពីតំបន់ Ceredigion ប្រទេសវែល បានក្លាយជាសុនកមានតម្លៃខ្លួនថ្លៃបំផុតនៅលើពីភពលោក បន្ទាប់ពីការដាក់ដេញថ្លៃមួយនៅលើអនឡាញ បានតម្លៃជាង ២៧,០០០ផោន ឬប្រមាណ ៣៧,០០០ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការដាក់ដេញថ្លៃសុនកនេះ បានទៅលើម្ចាស់ថ្មីដែលមានឈ្មោះ Eamonn Vauhan មកពីទីក្រុង Newcastle ប្រទេសអង់គ្លេស ពោលគឺបាននៅប៉ុន្មានថ្ងៃមុនពេលថ្ងៃខួបកំណើតលើកដំបូងរបស់សុនក គីម

លោក Dewi Jenkins អាយុ២៨ឆ្នាំ ជាម្ចាស់ដើមរបស់សុនក គីម ដែលជាអ្នកបង្ហាត់បង្រៀនដោយផ្ទាល់បាននិយាយថា គីម ជាសុនកវៃឆ្លាត ដែលវាអាចជំនួសការងារមួយចំនួនរបស់មនុស្សបាន ពោលវាអាចកៀងហ្វូងចៀម និងគោឲ្យចូលក្រោលបានផងដែរ។ បច្ចុប្បន្ន គីម កំពុងកាន់កាប់កំណត់ត្រាចំនួន២ គឺទីមួយវាមានតម្លៃថ្ងៃបំផុតនៅលើពីភពលោក បើធៀបនឹងសុនកមួយក្បាលនៅទីក្រុង Brecon ប្រទេសវែល ដែលមានតម្លៃខ្លួន២០,០០០ផោន ឬប្រមាណ២៧,៤០០ដុល្លារអាមេរិក។ ហើយចំពោះកំណត់ត្រាទីពីរ គឺវាមានតម្លៃថ្លៃបំផុត បើធៀបនឹងសុនករបស់លោក Dewi មួយក្បាលទៀត ដែលបានលក់កាលពីខែកក្កដាឆ្នាំមុន ក្នុងតម្លៃ១២០០០ផោន ឬប្រមាណ ១៦,០០០ដុល្លារអាមេរិក។

លោក Dewi បានឲ្យដឹងដែរថា គីម គឺជាសុនកវៃឆ្លាត ជាក់ស្ដែងនៅពេលចាប់ផ្ដើមបង្ហាត់វាឲ្យធ្វើអ្វីមួយ លោកគ្រាន់តែធ្វើឲ្យវាបានឃើញមួយដង ឬ ពីរដង វានឹងដឹងថាលោកចង់បានអ្វីហើយ។

តែយ៉ាងណាមិញ បច្ចុប្បន្ននេះ គីម កំពុងរស់នៅជាមួយម្ចាស់ថ្មី និងឃ្វាលហ្វូងចៀមឲ្យម្ចាស់ថ្មីរបស់វា នៅឯកសិដ្ឋានមួយក្នុងទីក្រុង Newcastle ។

លោក Dewi បាននិយាយដែរថា​ ខ្លួនក៏សោកស្ដាយណាស់ដែរនៅពេលបានឃើញ គីម ចាកចេញពីលោកទៅ ​ប៉ុន្ដែលោកក៏សប្បាយចិត្ដផងដែរ ដែលបានដឹងថាវាបានទៅរស់នៅជាមួយម្ចាស់ដ៏ល្អ។ ហើយនាពេលដ៏ខ្លីខាងមុនទៀត លោកក៏សង្ឃឹមថានឹងចាប់ផ្ដើមបង្ហាត់សុនកមួយ ឬពីរក្បាលទៀត ដើម្បីឲ្យពួកវាឆ្លាតដូច គីម ដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

https://s9.kh1.co/__image/w=615,h=411,q=100/33/33d9bd1bc4abd02223c75b339168140d6926e9e1.jpg
https://s9.kh1.co/__image/w=634,h=423,q=100/86/86e134ca121f3a18ac6c9a5f39d3e3073f101fa4.jpg
https://s9.kh1.co/__image/w=636,h=358,q=100/fe/fe6f021c5d8d972718e0603561f2fed161304988.jpg
វីដេអូ សុនក គីម ដេញគៀងហ្វូងចៀម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T