ជីវិតរបស់មនុស្សម្នាក់ៗ មិនប្រាកដថា សុទ្ធតែ មានភាពងាយស្រួលនោះទេ គឺតែងតែមាន អ្នកក្រខ្សត់ និង ជួបការលំបាក។ ហេតុនេះហើយ ក្នុងនាមជាពលរដ្ឋ រស់នៅ ក្នុងសង្គម ជាមួយគ្នា គួរតែមានការចេះជួយយក អាសារ ចំពោះគ្នាទៅវិញទៅមក។

ជាក់ស្តែង នៅទីក្រុងសៀងហៃ មានហាងសប្បុរសធម៌ មួយកន្លែង ដែលត្រូវបានបង្កើតឡើង ជាលើកដំបូង ក្នុងគោលបំណង ជួយដល់អ្នកខ្វះខាត ដែលរស់នៅ ក្នុងសហគមន៍ របស់ពួកគេ។ ទំនិញនៅទីនោះ សុទ្ធតែទទួលបាន ដោយការបរិចា្ចគ ពីសំណាក់ ប្រជាជនក្នុងតំបន់ ដែលសុទ្ធសឹងជា ទំនិញប្រើប្រាស់ចាំបាច់ ប្រចាំថ្ងៃផ្សេងៗ ហើយក្នុងនោះ ក៏មានលក់សំលៀកបំពាក់ផងដែរ ព្រោះក្នុងមួយខែ មានអ្នកបរិច្ចាគជាង ៥ម៉ឺន សំលៀកបំពាក់ (ស្លៀករួច) ជូនដល់ហាងមួយនេះ។ ទោះជាយ៉ាងណា ទំនិញនៅទីនោះ មិនមែន លក់មិនគិតថ្លៃនោះទេ តែមានតម្លៃទាបសមរម្យ អាចធ្វើអោយអ្នកដែលមាន ថវិកា មានកំរិត មានលទ្ធភាពទិញបាន ដូចជាសំលៀកបំពាក់ មានតម្លៃតែ ៥០យ័ន (៨ដុល្លារអាមេរិក) ហើយកាលពីម្សិលមិញនេះ មានពលរដ្ឋម្នាក់ ទិញកំរាលពូក ក្នុងតម្លៃតែ ២០ យ័ន (ជាង ៣ដុល្លារអាមេរិក) ប៉ុណ្ណោះ។ ចំពោះប្រាក់ដែលបានមកពីការលក់ នឹងយកទៅជួយ ដល់ជនក្រីក្រ ដែលត្រូវការជំនួយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]