យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាស្រីសិចស៊ីរបស់ប្រទេសចិន Gan Lu Lu មានភាពជឿជាក់ខ្លាំងលើខ្លួនឯង ហើយបានវាយតម្លៃ និងឲ្យពិន្ទុខ្លួនឯងថា ល្អគ្រប់ដប់ ដោយសារតែនាងមានសម្រស់ស្រស់ស្អាត និងមានភាពសិចស៊ីបំផុត រួមទាំងចំណុចល្អជាច្រើនទៀត។

បើតាមសម្តីរបស់តារាស្រី Gan Lu Lu បានឲ្យដឹងថា ភាពជឿជាក់លើខ្លួនឯង និង ការគោរព សរសើរ រាប់អាន គឺជាកត្តាសំខាន់ ដើម្បីឈានទៅរកភាពជោកជ័យ ហើយសម្រាប់នាងផ្ទាល់ អ្វីទាំងអស់នេះនាងសុទ្ធតែមាន និងគ្រប់គ្រាន់ ពេញលេញ ដើម្បីឲ្យអ្នកដទៃទទួលយកបាន។

តារាស្រីរូបនេះ ក៏បាននិយាយចំអកឲ្យខ្លួនឯងថា នាងគិតថាធ្មេញរបស់នាង គឺជាចំណុចដ៏ល្អបំផុត នៃខ្លួនប្រាណទាំងមូលរបស់នាង។

យ៉ាងណាមិញ តារាស្រីសិចស៊ី Gan Lu Lu កំពុងតែស្ថិតនៅក្នុងប្រទេសសឹង្ហបុរី ដើម្បីធ្វើការសម្ភោធក្លិបមួយកន្លែង ដែលមានឈ្មោះថា Club Lava ស្ថិតក្នុងអាគារ Chijmes ក្នុងប្រទេសសឹង្ហបុរី៕





អាគារ Chijmes ស្ថិតក្នុងប្រទេសសឹង្ហបុរី

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]