យោងតាមគេហទំព័រ digitalspy បានអោយដឹងថា សត្វភេនឃ្វីនជាច្រើនក្បាល ត្រូវមនុស្សចាប់ អោយស្លៀក សំលៀកបំពាក់ប្រពៃណី របស់ប្រជាជនអាហ្វ្រិក ដើម្បីស្វាគមន៏ថ្នាក់ដឹកនាំមកពី ទ្វីបមួយនេះ។

សត្វភេនឃ្វីនមួយក្រុមនេះ ត្រូវបានគេដឹងថា រស់នៅ សួនសួនកំសាន្ត Hakkeijima Sea Paradise របស់ប្រទេសជប៉ុន។ ពួកវា ត្រូវបានគេស្លៀក សំលៀកបំពាក់ប្រពៃណី ដែលមានពណ៌ចម្រុះ កាលពីថ្ងៃទី ៣១ ខែឧសភាកន្លងទៅ ដើម្បីអបអរសាទរ ការមកដល់ របស់មេដឹកនាំចំនួន ៥០នាក់ ដែលមកពី ទ្វីបអាអាហ្វ្រិក។

លោក Yuichi Yoshimoto ជាអ្នកថែរទាំសត្វភេនឃ្វីនទាំងនេះ បាននិយាយថា គាត់សង្ឃឹមថាមេដឹកនាំទាំងអស់មកពីទ្វីបអាហ្វ្រិក ទាំងអស់ នឹងមានឱកាស បានមើលឃើញ សត្វភេនឃ្វីន របស់គាត់ នៅអំឡុងស្នាក់នៅ ប្រទេសជប៉ុន។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះសត្វភេនឃ្វីនទាំងអស់នេះ?

 

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]