ខេត្ត​​តាកែវ ៖ ​ស្ត្រី​ម្នាក់​​បាន​សន្លប់​​​បាត់​​ស្មារតី ​ក្នុង​អំពើ​ហិង្សា​​មួយ​បង្ក​ដោយ​ប្តី​ប្រមឹក​ខួប​បាន​រក​រឿង​​ជេរ​បញ្ចោរ​​ និង​ច្របាច់​.ក​រួច​ដាល់​កញ្ចឹង​.ក និង​មុខ​ រហូត​សន្លប់​​រួចរត់​គេច​ខ្លួន​បាត់​ស្រមោល ។ ​ហេតុ​ការណ៍​ប្តី​ប្រមឹក​វាយ​ប្រពន្ធ​ដោយ​ចេតនា​​រហូតសន្លប់​បាត់​ស្មារតី​​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៤​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៨ មេសា ២០១២ ​ ​ស្ថិតនៅភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ។

​នៅ​ក្នុង​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​​​តាកែវ ស្ត្រី​រង​គ្រោះ​​ឈ្មោះ​កប ​ស្រីល័ក្ខ ​អាយុ​១៩​ឆ្នាំ​ ​បាន​ឱ្យ​ដឹងថា ​ប្តីរបស់​ខ្លួន​ឈ្មោះ​យាន ឡុង អាយុ​២៧​ឆ្នាំ ​រៀបការ​​ជាប្តី​ប្រពន្ធ​នឹងគ្នា​​ ទើប​តែ​ជិត​១​ឆ្នាំ​មិន​ទាន់​មាន​កូន​នៅឡើយ​ទេ ។ ស្ត្រី​រង​គ្រោះ​បន្តថា ពេល​​ចាប់ដៃ​គ្នា​ជាប្តី​ប្រពន្ធ​​ដំបូង​ប្តី​របស់​នាង​មាន​ចរិត​សុភាពរាប​​សារ​មិន​ចេះ​​ផឹក​ស៊ី​​អ្វី​ឡើយ ​លុះ​​មិន​យូរ​ប៉ុន្មាន​​លោក​ប្តី​ក៏ចេះ​ផឹក​ស៊ី​ស្រវឹង​​រាល់​ថ្ងៃ​ មិន​ដែល​​ខាន​ឡើយ ​ហើយ​ពេល​ត្រឡប់​ចូល​ដល់​​ផ្ទះវិញ​​ចាប់​ផ្តើម​រក​រឿង​ឈ្លោះ​ប្រកែក​មិន​ដឹង​មូ​ល​ហេតុ​ ។

ស្ត្រី​រងគ្រោះ​បាន​បន្តទៀតថា ​​នៅ​ថ្ងៃ​​កើត​នៅ​​ពេល​​ប្តី​​ប្រមឹក​ត្រឡប់​ចូល​ផ្ទះ​បាន​ជេរ​បញ្ចោរ​ប្រពន្ធ​​រួច​បាន​ស្ទុះ​មក​ច្របាច់​.ក ប្រវាយ​ប្រតប់​​គ្នា​តែ​ម្តង ​។ ប្តី​​ប្រមឹក​​មិន​ប្រណីបាន​ដាល់​នាង​រហូត​សន្លប់​ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ពេល​នេះ​​លោក​ប្តី​រត់​គេច​ខ្លួន​បាត់​ហើយ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]