តើបងប្អូនអ្នកអានគាំទ្រអោយក្រុងយើងមានប្រព័ទ្ធឡានក្រុងដែរឬទេ?

ក្នុងឆ្នាំ២០០១សាលាក្រុងភ្នំពេញបានសហការជាមួយ JICA សាកល្បងដាក់ប្រព័ន្ធឡានក្រុងអោយ អ្នកក្រុងភ្នំពេញ ប្រើប្រាស់ ប៉ុន្តែការសាកល្បងនោះទទួលបរាជ័យព្រោះថាអ្នកក្រុងភ្នំពេញមិនទម្លាប់ដើរទៅរកចំណតឡានក្រុងនិង ចាំឡានក្រុងជាពិសេសក្នុងអាកាសធាតុក្តៅ។ អ្នកក្រុងភ្នំពេញចូលចិត្តម៉ូតូដុប ព្រោះថាគេមិនបាច់ចាំ ហើយ ម៉ូតូដុបមានគ្រប់ទីកន្លែង។

ក្នុងឆ្នាំ ២០១២ នេះស្ថានភាពចរាចរកាន់តែពិបាកទៅៗដោយសារកំណើនចំនួនរថយន្តនិងយានជំនិះផ្សេងៗ លើដងផ្លូវក្រុង គ្រោះថ្នាក់ចរាចរកើតជាញឹកញាប់ ថ្លៃម៉ូតូដុបនិងទុកទុកក៏កាន់តែថ្លៃទៅៗ។ ទីក្រុងកាន់តែ ចង្អៀតខ្វះទីចំណត សាំងក៏ថ្លៃ ទីក្រុងកាន់តែរីកធំ ការធ្វើដំណើរពីកន្លែងមួយទៅមួយកាន់តែឆ្ងាយ ផ្សែងពីយានជំនិះកាន់តែច្រើន ប្រហែលជាដល់ពេលដែលទីក្រុងយើងត្រូវការប្រព័ន្ធឡានក្រុងហើយ។

ស្ថាបត្យករ យឹម សុខលី ចង់អោយទីក្រុងយើងមានផ្លូវដើរច្បាស់លាស់ ហើយមានដើមឈើគ្រប់គ្រានតាមដងផ្លូវ ដើម្បីការពារអ្នកថ្មើរជើងពីកំដៅថ្ងៃ។ បើបងប្អូនយើងចាប់ផ្តើមចូលចិត្តការថ្មើរជើង ប្រព័ន្ធឡាន ក្រុងក៏និងមាន ប្រជាប្រិយភាពដែរ។

ដើម្បីក្រុងរបស់យើង ចរាចរក្រុងយើង បរិស្ថានក្រុងយើង សុវត្ថិភាពបងប្អូន យើងទាំងអស់គ្នាគួរគាំទ្រសេវាឡានក្រុង ដែល Khmerload ជឿថានឹងមកដល់ក្រុងយើងម្តងទៀតឆាប់នេះ។ បងប្អូនម៉ូតូដុបខ្លះប្រហែលអាចផ្លាស់ប្តូរអាជីប ពីរត់ម៉ូតូ ដុបមកធ្វើការអោយសេវាឡានក្រុង។ ម៉ូតូដុបប្រហែលជាមិនបាត់ទេទោះបីមានសេវាឡានក្រុងក៏ដោយ ដូចជានៅប្រទេសថៃជាដើម។

សូមចុច http://www.bbc.co.uk/news/world-asia-16470259 ដើម្បីស្តាប់មតិរបស់អ្នកពត៌មានពី BBC ដែលនិយាយពី អនាគតសេវាឡានក្រុងនៅទីក្រុងភ្នំពេញ។

រៀបរាងដោយ Khmerload

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]