ក្រោយ ព្រាប​ សុវត្ថិ ចេញពីផលិតកម្មរស្មីហង្សមាស ពេលនេះកូនប្រុសពៅ ប្រកាសចេញពីទ្រនំដែរ (Video Inside)

//s9.kh1.co/dc/dc530d07ac4d125fe30471f7e3b1e50ecc37211e.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

វីដេអូបានចេញសេចក្តីប្រកាស ជាផ្លូវការថា កូនប្រុសពៅ ព្រាប សុវត្ថិ លោក សុវត្ថិ សិរីវុឌ្ឍ បានចាកចេញពីផលិតកម្ម រស្មី ហង្សមាសហើយ

ភ្នំពេញ៖ នៅលើគណនី TikTok ជាផ្លូវការ របស់តារាចម្រៀងវ័យក្មេងដ៏មានទេពកោសល្យ លោក សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានប្រកាសដំណឹងមួយ បានធ្វើមហាជន ក៏ដូចជាហ្វេនៗ មានការភ្ញាក់ផ្អើលគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមវីដេអូនោះ លោក​បានរៀបរាប់ថា រូបលោក បានចាកចេញពីផលិតកម្ម រស្មីហង្សមាស ជាផ្លូវការមកហើយ នឹងត្រៀមរួមជាស្រេច ក្លាយជាតារាចម្រៀងឯករាជ្យ ចេញបទចម្រៀងរបស់លោក នៅលើឆានែលយូធូបរបស់លោកផ្ទាល់ដែលមានឈ្មោះថា Sovath Sereyvuth

លើសពីនេះតារាប្រុសវ័យក្មេងរូបនេះ បានបន្ថែមទៀតថា សង្ឃឹមថាមហាជន ជាពិសេសនោះប្រិយមិត្តនៅតែបន្តការគាំទ្រ ក៏ដូចជានៅតែបន្តការគាំទ្រនូវការផលិតចម្រៀងរបស់លោក នឹងចេញនាពេលខាងមុខនេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

កូនប្រុសទាំងបី របស់លោក ព្រាប​ សុវត្ថិ
កូនប្រុសទាំងបី របស់លោក ព្រាប​ សុវត្ថិ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
@vuth1234

ខ្ញុំបាទ សុវត្ថិ សិរីវុឌ្ឍ (Sovath Sereyvuth ) នឹងត្រៀមចេញបទចម្រៀងថ្មីៗនៅក្នុង youtube របស់ខ្ញុំផ្ទាល់ដែលមានឈ្មោះថា Sovath Sereyvuth ។

♬ original sound - Sovath Sereyvuth
វិដេអូដែលលោកបានប្រកាស
សុវត្ថិ សិរីវុឌ្ឍ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T