ប្រហែលជាគ្មានឪពុកម្ដាយច្រើននោះទេ នៅលើពិភពលោកយើងនេះ ដែលហ៊ានដាក់កូនរបស់ខ្លួន ឲ្យគេលោតរំលងនោះ ក៏ប៉ុន្តែ ដោយសារតែជំនឿ បានធ្វើឲ្យឪពុកម្ដាយមួយចំនួនតូចសុខចិត្ត ប្រថុយគ្រោះថ្នាក់ ដើម្បីឲ្យកូនរបស់ខ្លួនមានសេចក្ដីសុខ។

មានបុរសម្នាក់បានតំណាងឲ្យបិសាច មានឈ្មោះថា El Colacho បានលោតរំលងក្មេងអាយុមួយខួប នៅក្នុងភូមិ Castrillo de Murcia ភាពខាងជើងនៃប្រទេស អេស្ប៉ាញ ដែលជាពិធីមួយតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ ១៦២១មកម្ល៉េះ។ Colacho បានដំណាងឲ្យតួបិសាច ដែលដើរប្រមូលនូវរឿងដែលធ្វើឲ្យមានមហន្ដរាយពី កូនក្មេង ដោយការលោតរំលងពួកគេ ដោយបានស្លៀកពាក់នូវសំលៀកបំពាក់នា បជ្ឈិមសម័យ ក្នុងបួងសួងសុំសេចក្ដីសុខជូនក្មេងៗក្នុងភូមិ។ ពិធីមួយនេះគឺរំលឹកដល់ ការប្រយុទ្ធគ្នារវាងអំពើល្អ និងអំពើអាក្រក់ ហើយគេជឿថា ការដាក់កូនក្មេងនៅលើផ្លូវដើរ វាអាចធ្វើឲ្យជិវិតរបស់ពួកគេបានល្អឡើង។

យោងតាមប្រពៃណីរបស់ពួកគេ គឺឪពុកម្ដាយរបស់ទារក បានដាក់កូនរបស់ខ្លួននៅចំនុចកណ្ដាលនៃពូក បន្ទាប់មកមានបុរសម្នាក់ ស្លៀកពាក់ពណ៌លឿង ដែលតំណាយឲ្យបិសាច ចាប់ផ្ដើមរត់រំលងក្មេងៗទាំងនោះ ខណៈពេលដែលបុរសម្នាក់ទៀតស្លៀកពាក់ខ្មៅ វាយស្គរ។ ពិធីនេះត្រូវបានគេប្ររព្ធឡើងចំនួន៤ថ្ងៃ។

ពិធីបួងសួងសុំសេចក្ដីសុខនេះ មិនធ្លាប់មានក្មេងណាត្រូវរបួសឡើយ ក៏ប៉ុន្តែពិធីបុណ្យនេះនៅតែគេឲ្យឈ្មោះថា ជាពិធីបុណ្យគ្រោះថ្នាក់បំផុតលើលោក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពិធីបុណ្យដ៏ចំឡែកនេះ? សូមទស្សនារូបភាពខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]