កាន់ប្លែកអារម្មណ៍! លើកទី១ វណ្ណដា និង Kao Sophia ច្រៀងជាមួយគ្នាក្នុងបទ «You Don’t Know How to Love Me»​ (មានវីដេអូ)

//s9.kh1.co/81/814bca458278d10df01ee61cc43a30c96de48f96.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២១ ១១ល្ងាច · ៣ ឆ្នាំមុន

កាន់ប្លែកអារម្មណ៍! លើកទី១ រវាងតារារ៉េប វណ្ណដា និង Kao Sophia ច្រៀងជាមួយគ្នាក្នុងបទ «You Don’t Know How to Love Me»

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រំលងទៅនេះតារាចម្រៀងស្រី Original Song ដ៏ល្បីនិងមានឈ្មោះបោះសម្លេង Kao Sophia ទើបបានបញ្ចេញចម្រៀងមួយបទដែលមានចំណងជើងថា «You Don’t Know How to Love Me» យ៉ាងពីរោះក្រអួនក្រអៅ ធ្វើឲ្យមិត្តៗអ្នកគាំទ្របានកោតសរសើរនូវសម្លេងរបស់ Kao Sophia សឹងតែគ្រប់ៗគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីមុនតារាស្រីរូបនេះតែងតែលេចមុខច្រៀង Cover បទបរទេសល្បីៗ ដើម្បីបង្ហោះចូលទៅក្នុង Youtube Channel រួមទាំងបណ្តាញសង្គមផ្សេងៗទៀត។ រហូតមកដល់ចុងឆ្នាំ ២០២០ Kao Sophia ក៏បានជ្រកក្រោមផលិតកម្មបារមី ដែលប្រមូលផ្តុំដោយតារាប្រុសស្រីល្បីៗជាច្រើន។ ហើយស្របពេលនោះផងដែរ Kao Sophia បានចេញបទចម្រៀងទោលលើកដំបូងរបស់ខ្លួន ដែលមានចំណងជើងថា «You Don’t Know How to Love Me»

តួយ៉ាង ដោយសារតែមានការគាំទ្រខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រទើបខាងផលិតកម្មបារមី និងតារាចម្រៀង Kao Sophia បានបង្ហោះវីដេអូបទចម្រៀង «You Don’t Know How to Love Me» ប៉ុន្តែជាការបកស្រាយរួមគ្នាដោយ Kao Sophia និងតារារ៉េបដ៏ល្បីឈ្មោះគឺលោក វណ្ណដា ជាលើកដំបូងផងដែរ។

តោះ! កុំឲ្យខាតពេលវេលាយូរចង់ដឹងថា តើវីដេអូបទចម្រៀងនេះមានអត្ថន័យយ៉ាងណា? និងពីរោះកម្រិតណា សូមទស្សនាទាំងអស់ ៖

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
Kao Sophia
Kao Sophia
Kao Sophia
Kao Sophia
Kao Sophia
Kao Sophia
វណ្ណដា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T