យោងតាមប្រភពព័ត៌មាន Daily Mail របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ម្តាយរបស់តារាចម្រៀង Bruno Mar មានឈ្មោះថា Bernadette Hernandez អាយុ ៥៥ឆ្នាំ បានស្លាប់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ ដោយសារតែដាច់សរសៃឈាមខួរក្បាល។

ប្រភពដដែរបានបន្តទៀតថា អ្នកស្រី Bernadette Hernandez ជាម្តាយរបស់តារាចម្រៀង Bruno Mar បានស្លាប់នៅក្នុងមន្ទីរពេទ្យ Queens Medical Center ស្ថិតក្នុងទីក្រុង Honolulu បន្ទាប់ពីបានបញ្ចូនទៅទីនោះ កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៣ ក្នុងអាការៈធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងនេះក៏ដោយ តារាចម្រៀងវ័យ ២៧ឆ្នាំ លោក Bruno Mar ក៏ធ្លាប់បានរំលឹកគុណ ចំពោះម្តាយរបស់លោក កាលពីអតីតកាល ដែលបានចិញ្ចឹមបីបាច់លោក ដោយលោកបានតាក់តែងចំរៀងមួយបទ ដែលមានចំណងជើងថា “I Love You Mom” ជូនចំពោះម្តាយរបស់លោកផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Bruno Mar មានឈ្មោះពិតគឺ Peter Gene Hernandez ហើយគាត់ក៏បានសាក់ឈ្មោះ Bernadette នៅលើស្មារបស់គាត់ផងដែរ ដើម្បីបង្ហាញពីការស្រលាញ់ និងដឹងគុណចំពោះម្តាយគាត់៕





ខាងក្រោមនេះគឺជាចម្រៀងរបស់ តារាចម្រៀង Bruno Mar ដែលមានចំណងជើងថា "I Love You Mom"

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]