អីយ៉ា! លើកទី១ វី ឌីណែត បង្ហោះរូបភាពបញ្ចេញដើមទ្រូងដ៏ស៊ិចស៊ីនៅក្នុងបណ្តាញសង្គម

//s9.kh1.co/f5/f5408da6c53dc59b2e0455cb71364b2d04c716f7.jpg
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អីយ៉ា! លើកទី១ វី ឌីណែត បង្ហោះរូបភាពបញ្ចេញដើមទ្រូងដ៏ស៊ិចស៊ីនៅក្នុងបណ្តាញសង្គម

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី I am A Singer Cambodia កញ្ញា វី ឌីណែត ឃើញថាប្រជាប្រិយភាព និងសន្ទុះការគាំទ្ររបស់តារាចម្រៀងស្រីរូបនេះហាក់មានសន្ទុះខ្លាំងនៅក្នុងទីផ្សាររយៈពេលចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបើងាកទៅមើលពីរូបសម្រស់ ស្ទាយ៍តែងខ្លួនវិញ វី ឌីណែត កាន់តែមានភាពស្រស់ស្អាត និងលេចធ្លោខ្លាំង បើធៀបជាមួយនឹងឆ្នាំមុនៗ។

យ៉ាងណាមិញ បើក្រឡេកទៅមើលការងារសិល្បៈវិញបច្ចុប្បន្ននេះសង្កេតឃើញថា វី ឌីណែត ហាក់កំពុងមមាញឹកខ្លាំងទាំងការចេញបទចម្រៀងថ្មី វីដេអូចម្រៀងថ្មី និងលេចមុខឡើងច្រៀងក្នុងកម្មវិធីផ្សេងៗជាហូរហែរកពេលសម្រាកសឹងពុំបាន។ ហើយទន្ទឹមនឹងគ្នានេះផងដែរ ទោះបីជាមមាញឹកជាមួយការងារយ៉ាងណាក្តី ប៉ុន្តែនាងនៅតែឆ្លៀតពេលសម្រាកលំហែកាយតាមរមណីយដ្ឋានផ្សេងៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយថែមទាំងបានបង្ហោះរូបដើរលេងជាញឹកញាប់នៅក្នុងបណ្តាញសង្គមផងដែរ។

ជាក់ស្តែង ថ្មីៗនេះ វី ឌីណែត ទើបនឹងបានបង្ហោះរូបថតថ្មីៗបង្ហាញដើមទ្រូងដ៏ស៊ិចស៊ីជាមួយនឹងទេសភាពឆ្នេរសមុទ្រដ៏ស្រស់បំព្រង។ ហើយអាចនិយាយបានថា នេះគឺជាលើកទី១ ផងដែរសម្រាប់កញ្ញា វី ឌីណែត ដែលបានបង្ហោះរូបស៊ិចស៊ីបែបនេះនៅក្នុងបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក និងលង់ស្នេហ៍ជាមួយសម្រស់នាងគ្រប់ៗគ្នាតែម្តង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T