ភ្នំពេញ ៖ ថៅកែរោងចក្រ យីហោ ខ្លា ឃ្មុំ ជាជនជាតិចិន បើករថយន្ដបុកអ្នកជិះ ម៉ូតូ ហើយទុករថយន្ដចោល មុខរោងចក្រ រួចរត់ចូលក្នុងបាត់ ។ ក្រោយមានការអន្ដ រាគមន៍ពីសមត្ថកិច្ចនគរបាលចរាចរ ខណ្ឌ សែនសុខ ទើបគេឃើញតំណាងរោងចក្រជា ជនជាតិខ្មែរ ចេញមកដោះស្រាយ។ ចំណែក ជនរងគ្រោះ ត្រូវរថយន្ដ សាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨ និង៤៥នាទី ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១៣ នៅ លើដងផ្លូវម៉ុងឫទ្ធី ចំណុច មុខរោងចក្រកាត់ ដេរយីហោខ្លាឃ្មុំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនរង គ្រោះដែលជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ.ព 1BI-3517 បើកបរ ដោយឈ្មោះ យី ប៊ុនធឿន ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាមេចុងភៅ AR Poot Star Hotel មានទីតាំងតាម បណ្ដោយ ផ្លូវលេខ ១៩៨៦ ស្ដុបផ្សារដីហុយ ចំណែក ជនជាតិចិន ដែលបើករថយន្ដបុកជនរង គ្រោះ មិនត្រូវបានគេប្រាប់ឈ្មោះនោះទេ គ្រាន់តែ ដឹង ថា ជាថៅកែរោងចក្រខ្លាឃ្មុំ ។

តាមសាក្សីឱ្យដឹងថា មុនកើតហេតុម៉ូតូ បើកបរក្នុងទិសដៅពីលិចមកកើតស្របទិស គ្នា ពេលមកដល់ចំណុចកើតហេតុរថយន្ដ បង្កម៉ាកកាម៉ារីគូថ ប៉ោង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-9755 បើកបរដោយជន ជាតិចិន បានបត់ចូលរោងចក្ររួចគៀរម៉ូតូ ជនរងគ្រោះ ពីចំហៀងបណ្ដាល ឱ្យដួលរហូត រងរបួសបាក់ដៃឆ្វេង ។ ក្រោយកើតហេតុ ជនបង្កបានទុករថយន្ដចោល ហើយរត់ចូល ក្នុងរោងចក្រ ចំណែកជនរងគ្រោះត្រូវគេ ជួយហៅរថយន្ដសាមុយដឹកយកទៅព្យា បាលនៅគ្លីនិកឯកជន ៕












ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]