អ៊េមហួស! ប្ដីប្រពន្ធមួយគូ ឆ្លាក់ឡាន Ferrari តម្លៃខ្ទង់លានដុល្លារ ចេញពីពំនូកព្រិលបានយ៉ាងឡូយ (មានវីដេអូ)

//s9.kh1.co/c5/c5f2c4c3ccd26d199ea32c69619cb056c584b590.jpg
សង្គម

 ០៥-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្ដីប្រពន្ធមួយគូ ដែលជាអ្នកគាំទ្រប្រភេទរថយន្ដស្ព័រ បានរួមគ្នាឆ្លាក់រថយន្ដស្ព័រម៉ាក LaFerrari មួយគ្រឿងចេញពីពំនូកព្រិលបានយ៉ាងឡូយ ដែលមើលមួយភ្លែតដូចជាឡានពិតៗអីចឹង។

លីទុយអានី៖ ប្ដីប្រពន្ធមួយគូ ដែលជាអ្នកគាំទ្រប្រភេទរថយន្ដស្ព័រ រស់នៅតំបន់ Panevezys នៃប្រទេសលីទុយអានី បានរួមគ្នាឆ្លាក់រថយន្ដស្ព័រម៉ាក LaFerrari មួយគ្រឿង របស់ក្រុមហ៊ុនផលិតរថយន្ដដ៏ល្បី Ferrari ចេញពីពំនូកព្រិលបានយ៉ាងឡូយ ដែលមើលមួយភ្លែតដូចជាឡានពិតៗអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង យោងតាមវីដេអូឃ្លីបដែលត្រូវបានថតដោយនាង Donata Bugiene បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់នាងជាមួយនឹងស្វាមី ក្នុងការឆ្លាក់រថយន្ដ ដែលបានចំណាយពេលចំនួន២ថ្ងៃឯណោះ។ ដោយក្នុងនោះដែរ បន្ទាប់ពីឆ្លាក់តួរថយន្ដរួចរាល់ ពួកគេក៏បានលាបថ្នាំ ដែលវាជាប្រភេទថ្នាំមិនប៉ះពាល់ដល់បរិស្ថានឡើយ លើសពីនេះ ពួកគេថែមទាំងបានគូឡូហ្គូរូបសេះ របស់ក្រុមហ៊ុនផលិតរថយន្ដស៊េរីទំនើបរបស់ប្រទេសអ៊ីតាលីនេះទៀតផង។

ជុំវិញចម្លាក់រថយន្ដនេះដែរ នាង Bugiene បាននិយាយថា ពួកគេបានឆ្លាក់វាឲ្យដូចទៅនឹងទំហំដើម របស់រថយន្ដម៉ាក LaFerrari តែម្ដង ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណ ២.១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ហើយវាក៏ជារថយន្ដក្នុងសុបិនរបស់អ្នកបើកបរភាគច្រើនផងដែរ។

នាង Bugiene បានបង្ហើបដែរថា នាងនិងស្វាមីរបស់នាងធ្លាប់គិតក្នុងចិត្ដរួចហើយថា ប្រសិនបើមិនមានលទ្ធភាពទិញវាជិះទេ ពួកគេនឹងធ្វើវាដោយខ្លួនឯង ជាក់ស្ដែងពេលនេះ វាបានក្លាយជាការពិតហើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

រថយន្ដដែលឆ្លាក់ចេញពីព្រិល
រថយន្ដដែលឆ្លាក់ចេញពីព្រិល
រថយន្ដដែលឆ្លាក់ចេញពីព្រិល
រថយន្ដដែលឆ្លាក់ចេញពីព្រិល
រថយន្ដដែលឆ្លាក់ចេញពីព្រិល
រថយន្ដដែលឆ្លាក់ចេញពីព្រិល
វីដេអូនៃរថយន្ដដែលឆ្លាក់ចេញពីព្រិល
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T