Streamer កូរ៉េដ៏ល្បីម្នាក់នេះ បញ្ចប់ជីវិតខ្លួនឯង ដោយបានបន្សល់វីដេអូយំលាហ្វេនស្រស់ៗតែម្ដង (មានវីដេអូ)

//s9.kh1.co/01/01076ea9f97c62ac0f91da6b1743dfa35ba5ed86.png
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាអនឡាញរបស់កូរ៉េខាងត្បូង Maetel សម្រេចចិត្តផ្តាច់ជីវិត ដោយបន្សល់វីដេអូលា ធ្វើឱ្យហ្វេនៗស្តាយស្រណោះមិនស្ទើរឡើយ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ តារាអនឡាញដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង គឺ អ្នកនាង Maetel ត្រូវបានគេរាយការណ៍ថា នាងបានទទួលមរណភាពនៅក្នុងវ័យ ៣៦ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព័ត៍មានដែលគួរឱ្យរន្ធត់នេះ បានធ្វើឱ្យហ្វេនៗ អ្នកគាំទ្រ រន្ធត់ចិត្តមិនស្ទើរឡើយ អ្វីដែលធ្វើឱ្យអ្នកគាំទ្រស្រណោះស្រណោកកាន់តែខ្លាំង នៅពេលនាងបានបន្សល់នូវសារជាវីដេអូ នៅលើឆាណែល Youtube របស់នាង ដោយវីដេអូបានដាក់ចំណងជើងថា អរគុណសម្រាប់ពេលវេលាទាំងនោះ លាហើយ។

ក្នុងនោះដែរ ក្នុងវីដេអូនោះ Maetel  បានសម្លឹកក្រឡេកក្រោយទៅមើលជីវិតរបស់នាង និង បានសារភាពថា នាងមានការឈឺចាប់ច្រើនហើយ ហើយនឹងត្រូវបានធ្វើរោគវិនិច្ឆ័យថា កើតជំងឺធ្លាក់ទឹកចិត្តជាទម្ងន់។

Maetel បានបន្តទៀតថា៖

ខ្ញុំកំពុងរស់នៅដោយគ្មានគិតអំពីសុភមង្គល។ ខ្ញុំចង់ឈប់ ខ្ញុំចង់ទៅស្រុកស្រែដ៏កក់ក្តៅ និង រស់នៅទីនោះ ប៉ុន្តែ COVID-19 នេះមិនទាន់ចប់ទេ ដូច្នេះខ្ញុំហត់នឿយណាស់។ ខ្ញុំសូមទោសដល់គ្រួសាររបស់ខ្ញុំ និង អ្នករាល់គ្នាដែលចូលចិត្តខ្ញុំដោយសារការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំសូមទោសចំពោះសមាជិក នៃហាងរបស់ខ្ញុំដែលខ្ញុំគួរតែយកចិត្តទុកដាក់។

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព​ និង វីដេអូខាងក្រោម៖

Maetel
Maetel
Maetel
Maetel
Maetel
Maetel
វីដេអូលារបស់ Maetel
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T